ដោយជាផ្នែកមួយនៃក្រុមហ៊ុន Shinhan Financial Group, ធនាគារស៊ិនហានកូរ៉េត្រូវបានចាត់ទុកថាជាក្រុមហ៊ុនដ៏លេចធ្លោរបស់គ្រុបដែលមានទីស្នាក់ការកណ្តាលនៅក្នុងបណ្តាប្រទេសចំនួន 20 ។ ធនាគារស៊ិនហានកូរ៉េ មានកិត្តិយសជាប់ក្នុងបញ្ជីធនាគារពាណិជ្ជដែលមានសុវត្ថិភាពបំផុតទាំង 50 នៅលើពិភពលោកក្នុងឆ្នាំ 2019 ដែលចេញផ្សាយដោយ Global Finance ។
ដើម្បីផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយមួយប្រកបដោយប្រសិទ្ធភាព យើងបែងចែកអតិថិជនរបស់យើងជា 7 ក្រុម (Retail, PB, WM, SMEs, (Large) Corporate, ផ្នែក IB) និងបន្តស្វែងរកគំរូអាជីវកម្មឯកទេស។ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនជាមួយនឹងជំនាញហិរញ្ញវត្ថុលំដាប់កំពូល យើងបានកសាងបណ្តាញប្រតិបត្តិការទូទាំងពិភពលោក។