គណនីសន្សំឌីជីថល
សេចក្តីណែនាំ
គណនីសន្សំឌីជីថលគឺជាផលិតផលប្រាក់បញ្ញើដែលទទួលបានអត្រាការប្រាក់ខ្ពស់ដែលអ្នកអាចបើកគណនីតាមរយៈ SOL Mobile ក្នុងរយៈពេលប៉ុន្មាននាទីដោយភាពងាយស្រួលរបស់អ្នកដោយមិនចាំបាច់ទៅកាន់សាខាណាមួយឡើយ។
អត្ថប្រយោជន៍
អត្រាការប្រាក់ 2%ក្នុងមួយឆ្នាំ (ធនាគារផ្តល់ការប្រាក់ជូនអតិថិជនរៀងរាល់ត្រីមាស)
ផ្តល់ជូនសេវាធនាគារតាមទូរសព្ទនិងសេវាធនាគារតាមអ៊ីនធឺណិតឥតគិតថ្លៃឥតគិតថ្លៃប្រចាំឆ្នាំ
ថ្លៃសេវាប្រចាំឆ្នាំឥតគិតថ្លៃ
រូបិយប័ណ្ណដុល្លារអាមេរិក / រៀល
ប្រតិបត្តិការឥណពន្ធអតិបរមា (1,000 USD/KHR 4,000,000 ក្នុងមួយថ្ងៃ)
មានសេវាកម្ម 24/7
លក្ខខណ្ឌតំរូវ
មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដើម
ត្រូវមានអាយុយ៉ាងតិច១៨ឆ្នាំ
ក្លាយជាអតិថិជនថ្មីដោយគ្មានគណនីរបស់ ធនាគារស៊ិនហាន ដែលមានស្រាប់ (គណនី1ក្នុងមនុស្សម្នាក់ក្នុងមួយរូបិយប័ណ្ណ)
មុខរបរ អាស័យដ្ឋាន និងលេខទំនាក់ទំនង
មិនចាំបាច់មានប្រាក់តំកល់
របៀបបើកគណនីសន្សំឌីជីថល?
ជំហានទី1: Go to App Store / Play Store
ជំហានទី2: ស្វែងរក និងទាញយក SOL Cambodia
ជំហានទី3: ចុច "គណនីសន្សំឌីជីថល"
ជំហានទី4: ចុច "យល់ព្រមជាមួយលក្ខខណ្ឌ និងកិច្ចព្រមព្រៀងផលិតផល" => បន្ទាប់
ជំហានទី5: ចុច “ ស្នើសុំលេខផ្ទៀងផ្ទាត់” => បញ្ចូលលេខកូដ => ចុចបន្ទាប់
ជំហានទី6: ថតចំលង “អត្តសញ្ញាណប័ណ្ណ” => ចុចបន្ទាប់
ជំហានទី7: ថតរូប Selfie របស់អ្នក “ផ្ទៀងផ្ទាត់ព័ត៌មាន” => ចុចបន្ទាប់
ជំហានទី8: ចុច “ជ្រើសរើសរូបិយប័ណ្ណ” => បន្ទាប់
ជំហានទី9: បញ្ចូលពាក្យសម្ងាត់ => ចុចបន្ទាប់
ជំហានទី10: ការចូលគណនីពេញលេញ => ចុចបញ្ជាក់