សំនួរ-ចម្លើយ
តើធនាគារស៊ិនហាន ចេញប្រភេទប័ណ្ណអ្វីខ្លះ?
ធនាគារ ស៊ិនហាន ចេញនូវប័ណ្ណឥណពន្ធ Classic (ប័ណ្ណឥណពន្ធ Classic ទឹកប៊ិច និង ប័ណ្ណឥណពន្ធ Classic ផ្កាឈូក) ប័ណ្ណឥណពន្ធ Gold និងប័ណ្ណពន្ធ Corporate។
តើប័ណ្ណឥណពន្ធ Classic ប័ណ្ណពន្ធ Gold និងប័ណ្ណពន្ធ Corporate គឺជាអ្វី?
ប័ណ្ណឥណពន្ធវីសា Classic (ពណ៌ទឹកប៊ិច និង ផ្កាឈូក) សំដៅទៅលើប័ណ្ណដែលចេញដោយធនាគារស៊ិនហាន ដែលអនុញ្ញាតឱ្យលោកអ្នកធ្វើប្រតិបត្តិការទូទាត់នៅតាមហាងលក់ទំនិញ ដកប្រាក់នៅលើម៉ាស៊ីន ATM ទូទាំងពិភពលោកដែលមានស្លាកសញ្ញា VISA/Plus រួមទាំងទទួលបានការបញ្ចុះតម្លៃជាពិសេសនៅតាមបណ្តាហាងទំនិញជាច្រើននៅក្នុ
ប័ណ្ណឥណពន្ធវីសា Gold មានមុខងារដូចគ្នាទៅនឹងប័ណ្ណឥណពន្ធ Classic ប៉ុន្តែវាអនុញ្ញាតិឱ្យលោកអ្នកបន្ថែមទំហំប្រតិបត្តិការរហូតដល់ USD20,000 ចំនែកប័ណ្ណឥណពន្ធ Classic មិនត្រូវបានអនុញ្ញាតឡ
ប័ណ្ណឥណពន្ធវីសា Corporate គឺជាប័ណ្ណដែលចេញដោយធនាគារស៊ិនហាន ដោយយោងទៅតាមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ស្ថាប័ន ឬអង្គភាពនោះ (ប័ណ្ណប្រើឈ្មោះក្រុមហ៊ុន/ប័ណ្ណប្រើឈ្មោះបុគ្គលិក)។
តើអ្វីជាភាពខុសគ្នារវាងប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន?
សម្រាប់ប័ណ្ណឥណពន្ធ លោកអ្នកអាចទូទាត់ថ្លៃទំនិញគ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយប្រើប្រាស់ទឹកប្រាក់របស់លោកអ្នកដែលតម្កល់នៅក្នុងគណនីធនាគារផ្ទាល់ខ្លួន។ ប្រសិនបើគ្មានទឹកប្រាក់នៅក្នុងគណនីរបស់លោកអ្នកទេ លោកអ្នកមិនអាចធ្វើការទូទាត់ថ្លៃទំនិញតាមរយៈប័ណ្ណឥណពន្ធឡើយ។
រីឯប័ណ្ណឥណទាន លោកអ្នកអាចប្រើប្រាស់ដោយមិនចាំបាច់មានប្រាក់តម្កល់នៅក្នុងគណនីឡើយ។
តើប័ណ្ណឥណពន្ធរបស់ធនាគារស៊ិនហានមានមុខងារអ្វីខ្លះ?
ទូទាត់ថ្លៃទំនិញនៅគ្រប់បណ្តាហាង ដែលអាចប្រតិបត្តិការជាមួយវីសាកាតទូទាំងពិភពលោក
ទិញទំនិញតាមអនឡាញដោយសុវត្ថិភាព
ធ្វើការដកប្រាក់នៅគ្រប់ម៉ាស៊ីន ATM ដែលមានស្លាកសញ្ញា Visa/Plus
តើប័ណ្ណឥណពន្ធ របស់ធនាគារស៊ិនហានមានអត្ថប្រយោជន៍អ្វីខ្លះ?
ងាយស្រួលក្នុងការទូទាត់ថ្លៃទំនិញតាមបណ្តាផ្សារទំនើប ហាងទំនិញ ហាងសម្លៀកបំពាក់ ហាងស្បែកជើង ហាងគ្រឿងសំអាង សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ឬក្រៅស្រុក។
រីករាយជាមួយការបញ្ចុះតម្លៃពីដៃគូសហការរបស់ធនាគារស៊ិនហាន និងកម្មវិធីផ្តល់ជូនផ្សេងៗពីវីសា
លោកអ្នកអាចធ្វើដំណើរកំសាន្តជុំវិញពិភពលោក ជាមួយប័ណ្ណឥណពន្ធរបស់ធនាគារស៊ិនហាន
ទូទាត់ថ្លៃទំនិញគ្រប់ទីកន្លែង គ្រប់ពេលវេលា
ធ្វើការកក់ ឬទិញទំនិញតាមអនឡាញ
ទូទាត់ថ្លៃទំនិញតាមអនឡាញបានរហ័ស និងសុវត្ថិភាព តាមរយៈប្រព័ន្ធសុវត្ថិភាពរបស់ Visa (VBV).
មិនចាំបាច់កាន់សាច់ប្រាក់ច្រើនតាមខ្លួន
តើធ្វើដូចម្តេចទើបអាចទទួលបានប័ណ្ណឥណពន្ធវីសាធនាគារស៊ិនហាន?
សូមអញ្ជើញមកកាន់សាខាធនាគារស៊ិនហាន ដែលនៅជិតលោកអ្នកបំផុត។ សូមចុច ទីនេះ ដើម្បីស្វែងរកទីតាំងសាខាធនាគារស៊ិនហាន។
តើមានលក្ខខណ្ឌចាំបាច់អ្វីខ្លះដើម្បីស្នើសុំប័ណ្ណឥណពន្ធវីសាធនាគារស៊ិនហាន?
អ្នកស្នើសុំប័ណ្ណត្រូវមានអាយុ18ឆ្នាំយ៉ាងតិច សម្រាប់ម្ចាស់ប័ណ្ណគោល និងអាយុ16ឆ្នាំសម្រាប់ម្ចាស់ប័ណ្ណបន្ថែម
ត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណ ដែលមានសុពលភាពសម្រាប់ប្រជាជនកម្ពុជា ឬលិខិតឆ្លងដែនដែលមានសុពលភាព៣ខែយ៉ាងតិចសម្រាប់ជនបរទេស។
តើរយៈពេលប៉ុន្មានទើបអាចទទួលបានប័ណ្ណឥណពន្ធ?
បន្ទាប់ពីការស្នើសុំប័ណ្ណដោយជោគជ័យ លោកអ្នកនឹងត្រូវបានទាក់ទងដើម្បីទទួលប័ណ្ណកំឡុងពេល 07 ថ្ងៃនៃថ្ងៃប្រតិបត្តិការ ដែលអាចនឹងយូរជាងនេះអាស្រ័យលើថ្ងៃឈប់សម្រាក ឬករណីលើកលែងផ្សេងៗ។
តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើប័ណ្ណរបស់ខ្ញុំបាត់បង់ ឬត្រូវបានគេលួច?
ប្រសិនបើប័ណ្ណរបស់លោកអ្នកត្រូវបានបាត់ ឬត្រូវគេលួច លោកអ្នកត្រូវតែបិទប័ណ្ណភ្លាមៗតាមរយៈកម្មវិធីទូរសព្ទដៃ SOL ឬ លោកអ្នកអញ្ជើញទៅកាន់សាខាធនាគារស៊ិនហានណាមួយដែលនៅជិតលោកអ្នក ឬអាចទំនាក់ទំនងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជន តាមរយៈលេខ 023 955 001/002 ។
តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំចង់ស្នើសុំប័ណ្ណឥណពន្ធវីសាធនាគារស៊ិនហានសារជាថ្មី?
យោងទៅលើសុពលភាពនៅលើកាតរបស់លោកអ្នកដែលនឹងជិតផុតកំណត់ លោកអ្នកត្រូវអញ្ជើញមកកាន់សាខាធនាគារស៊ិនហាន ណាមួយដែលនៅជិតលោកអ្នកដើម្បីស្នើសុំប័ណ្ណថ្មី។
តើមានអ្វីកើតឡើងប្រសិនបើខ្ញុំបញ្ចូលលេខសម្ងាត់មិនត្រឹមត្រូវ?
ប្រសិនបើអ្នកបញ្ចូលលេខសម្ងាត់មិនត្រឹមត្រូវចំនួន៣ដង នោះប្រព័ន្ធនឹងផ្អាកប័ណ្ណរបស់អ្នកដោយស្វ័យប្រវត្តិ។ ក្នុងករណីនេះ សូមលោកអ្នកអញ្ជើញទៅកាន់សាខាធនាគារស៊ិនហាន ដែលនៅជិតលោកអ្នកដើម្បីស្នើសុំដំណើរការលេខសម្ងាត់ឡើងវិញ ដោយភ្ជាប់មកជាមួយនូវឯកសារសម្គាល់ខ្លួនដូចជា អត្តសញ្ញាណប័ណ្ណ រឺសៀវភៅឆ្លងដែនជាដើម។
តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំភ្លេចលេខសម្ងាត់របស់ខ្ញុំ?
ប្រសិនបើលោកអ្នកភ្លេចលេខសម្ងាត់ សូមលោកអ្នកអញ្ជើញទៅកាន់សាខាធនាគារ ស៊ិនហាន ដែលនៅជិតលោកអ្នកជាងគេដើម្បីស្នើសុំលេខសម្ងាត់ថ្មី ដោយភ្ជាប់មកជាមួយនូវឯកសារសម្គាល់ខ្លួនដូចជា អត្តសញ្ញាណប័ណ្ណ រឺសៀវភៅឆ្លងដែនជាដើម។
តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើមានប្រតិបត្តិការដែលត្រូវបានគិតកម្រៃសេវាលើប្រតិបត្តិការប័ណ្ណរបស់ខ្ញុំដែលខ្ញុំមិនបានដឹងខ្លួន?
សូមរាយការណ៍ភ្លាមៗទៅកាន់ផ្នែកប្រតិបត្តិទំនាក់ទំនងអតិថិជន 023 955 001/002 ដើម្បីទប់ស្កាតប័ណ្ណរបស់លោកអ្នកភ្លាមៗតាមតែអាចធ្វើបាន។ ប្រសិនបើប័ណ្ណរបស់លោកអ្នកត្រូវបានបាត់បង់ត្រូវបានគេលួច ឬប្រសិនបើប្រតិបត្តិការក្លែងបន្លំត្រូវបានធ្វើឡើង នោះ លោកអ្នកត្រូវអញ្ជើញទៅកាន់សាខាធនាគារស៊ិនហាន ដែលនៅជិតលោកអ្នកជាងគេដើម្បីបំពេញសំណុំបែបបទសេចក្តីប្រកាសអំពីជម្លោះដែលមិនមានការអនុញ្ញាត។
តើខ្ញុំត្រូវចុះហត្ថលេខា ឬបញ្ចូលលេខកូដ PIN នៅពេលធ្វើប្រតិបត្តិការដែរឬទេ?
ជាទូទៅ នៅពេលលោកអ្នកប្រើប្រាស់ប័ណ្ណឥណពន្ធវីសាដើម្បីទិញទំនិញ លោកអ្នកនឹងតម្រូវឱ្យចុះហត្ថលេខាលើវិក្ក័យបត្រ ដើម្បីធ្វើប្រតិបត្តិការ និងទូទាត់ការចំណាយចេញពីគណនីរបស់លោកអ្នក។ ដោយឡែក ប្រសិនបើលោកអ្នកប្រើប្រាស់ប័ណ្ណឥណពន្ធវីសានៅតាមម៉ាស៊ីន ATM លោកអ្នកនឹងតម្រូវឱ្យបញ្ចូលលេខកូដ PIN ដើម្បីធ្វើប្រតិបត្តិការ។
សម្រាប់សំនួរផ្សេងៗ?
សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនដោយក្តីរីករាយតាមរយៈទូរសព្ទលេខ 023 955 001/002។