វិញ្ញាបនបត្រវាយតម្លៃទ្រព្យ
សេចក្តីណែនាំ
បំពេញក្តីសុបិន្តរបស់អ្នកជាមួយវិញ្ញាបនបត្រវាយតម្លៃទ្រព្យពីធនាគារ ស៊ិនហាន!
តើអ្នកមានគម្រោងទៅប្រទេសកូរ៉េខាងត្បូងមែនទេ? មិនថាសម្រាប់អាជីវកម្ម ការសិក្សា ឬលំហែរទេ ការធានាទិដ្ឋាការកូរ៉េរបស់អ្នកគឺជាជំហានសំខាន់មួយក្នុងការធ្វើឱ្យសុបិននៃការធ្វើដំណើររបស់អ្នកក្លាយជាការពិត។ ធនាគារ ស៊ិនហាន យល់យ៉ាងច្បាស់ថាដំណើរការស្នើសុំទិដ្ឋាការអាចចំណាយពេលយូរ ជាពិសេសនៅពេលដំណាក់កាលផ្តល់ឯកសារតម្រូវ។
នោះហើយជាមូលហេតុដែលយើងមានមោទនភាពក្នុងការផ្តល់ជូននូវសេវាកម្មបញ្ជាក់ការវាយតម្លៃទ្រព្យរបស់អ្នក ដែលត្រូវបានរចនាឡើងជាពិសេសដើម្បីជួយអ្នកបំពេញតម្រូវការឯកសារដែលកំណត់ដោយស្ថានទូតកូរ៉េ។
លក្ខណៈពិសេស
ហេតុអ្វីត្រូវស្នើសុំវិញ្ញាបនបត្រវាយតម្លៃទ្រព្យរបស់អ្នកនៅធនាគារ ស៊ិនហាន?
- ដំណើរការកាន់តែរលូន៖ វិញ្ញាបនបត្ររបស់យើងនឹងជួយសម្រួលដល់ដំណើរការដាក់ពាក្យសុំទិដ្ឋាការរបស់អ្នក។ យើងផ្តល់នូវការវាយតម្លៃច្បាស់លាស់ និងសង្ខេបនៃតម្លៃវត្ថុបញ្ចាំរបស់អ្នក ដោយធានាថាអ្នកមានឯកសារចាំបាច់ដើម្បីគាំទ្រដល់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។
-
ការវាយតម្លៃពីអ្នកជំនាញ៖ ភ្នាក់ងារវាយតម្លៃទ្រព្យរបស់យើងសុទ្ធតែមានបទពិសោធន៍លើការវាយតម្លៃយ៉ាងម៉ត់ចត់លើទ្រព្យសម្បត្តិរបស់អ្នក ហើយយើងនឹងផ្តល់ឱ្យអ្នកនូវវិញ្ញាបនបត្រច្បាស់លាស់ និងត្រឹមត្រូវដែលស្របតាមស្តង់ដាររបស់ស្ថានទូតកូរ៉េ។
-
សេវាកម្មរហ័ស: យើងដឹងថាពេលវេលាគឺពិតជាសំខាន់សម្រាប់លោកអ្នក។ ជាមួយធនាគារ ស៊ិនហាន អ្នកអាចទទួលបានវិញ្ញាបនបត្រវាយតម្លៃទ្រព្យលឿន និងមានប្រសិទ្ធភាព ដែលអនុញ្ញាតឱ្យអ្នកអាចដាក់សំណើសុំទិដ្ឋាការរបស់អ្នកដោយគ្មានការយឺតយ៉ាវ ឬពន្យារឡើយ។
-
ទំនុកចិត្ត៖ ជាមួយនឹងវិញ្ញាបនបត្រដែលចេញដោយធនាគារ ស៊ិនហាន អ្នកអាចដាក់ពាក្យសុំទិដ្ឋាការកូរ៉េរបស់អ្នកដោយទំនុកចិត្ត។ លោកអ្នកអាចផ្តោតលើការរៀបចំលើការដំណើររបស់អ្នក ខណៈពេលដែលយើងត្រៀមខ្លួនជាស្រេចក្នុងការចេញវិញ្ញាបនបត្រវាយតម្លៃទ្រព្យជូនលោកអ្នក!
-
ផ្តល់ជូនផ្តាច់មុខសម្រាប់អតិថិជន៖ អតិថិជនដែលកំពុងមានកម្ចីនៅធនាគារ ស៊ិនហាន មានសិទ្ធិទទួលបានសេវាកម្មពិសេសនេះដោយទទួលបានវិញ្ញាបនបត្រវាយតម្លៃទ្រព្យរបស់អ្នកដោយឥតគិតកម្រៃអ្វីទាំងអស់។
លក្ខខណ្ឌតម្រូវ
របៀបស្នើសុំ
អតិថិជននឹងទទួលបានវិញ្ញាបនបត្រវាយតម្លៃទ្រព្យរបស់អ្នកក្នុងពេលដ៏ខ្លីតាមជំហានខាងក្រោម៖
ជំហានទី 1: អតិថិជនមកសាខា ធនាគារ ស៊ិនហាន ដែលនៅជិតបំផុតដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណច្បាប់ដើមដែលមានសុពលភាព
ជំហានទី 2: ធនាគារ ស៊ិនហាន ធ្វើការត្រួតពិនិត្យលើលក្ខខណ្ខរបស់អតិថិជនដើម្បីបញ្ជាក់ពីសិទ្ធិទទួលបាន
ជំហានទី 3: អតិថិជនបំពេញព័ត៌មាន និងចុះហត្ថលេខាលើពាក្យសុំ (ប្រសិនបើមានសិទ្ធិ)
ជំហានទី 4: ដំណើរការចេញវិញ្ញាបនបត្រវាយតម្លៃទ្រព្យបញ្ចាំសម្រាប់អតិថិជន