កម្មវិធីសន្សំពិន្ទុស៊ិនហាន
សេចក្តីណែនាំ
ទទួលយកអត្ថប្រយោជន៍ជាច្រើនជាមួយកម្មវិធីសន្សំពិន្ទុ My Shinhan Point!
My Shinhan Point គឺជាកម្មវិធីផ្តល់ផ្តល់ជូនផ្តាច់មុខដោយធនាគារ ស៊ិនហាន ដែលបង្កើតនូវបទពិសោធន៍សន្សំពិន្ទុដ៏រីករាយសម្រាប់អតិថិជនទាំងអស់ដែលទទួលយកលក្ខខណ្ឌនៃ My Shinhan Point ។ អតិថិជនអាចសន្សំពិន្ទុ និងប្តូរជាទឹកប្រាក់បញ្ចូលទៅក្នុងគណនីផ្ទាល់តាមរយៈកម្មវិធី SOL Mobile គ្រប់ទីកន្លែង។
អតិថិជនដែលប្រើប្រាស់ SOL Mobile អាចទទួលបានពិន្ទុយ៉ាងងាយស្រួលលើរាល់ការចំណាយដែលធ្វើឡើងតាមរយៈកាតឥណពន្ធ ស៊ិនហាន ការបញ្ចូលកាតទូរសព្ទ និងការទូទាត់វិក្កយបត្រភ្លើង ហើយពិន្ទុនឹងត្រូវបានបង្គរជារៀងរាល់ខែលើប្រតិបត្តិការដែលជោគជ័យ។
អត្ថប្រយោជន៍
សន្សំពិន្ទុងាយៗ និងប្តូរជាទឹកប្រាក់រហូតដល់ 13$ ក្នុងមួយខែតាមរយៈ SOL Mobile
វិធីសាស្រ្តគណនាពិន្ទុ
ពិន្ទុត្រូវបានបង្គរ រួចគណនាក្នុងអត្រាថេរ នៅពេលដែលអតិថិជនប្រើប្រាស់សេវាកម្មធនាគារ ស៊ិនហាន ដែលមានសិទ្ធទទួលបាន និងមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការប្តូរពិន្ទុដូចខាងក្រោម៖
• កាតឥណពន្ធ
ការផ្តល់ជូន |
អត្រា |
ទឹកប្រាក់ផ្តល់ជូនអតិបរមា |
ប្រភេទអតិថិជន |
ពិន្ទុមូលដ្ឋាន |
0.2% |
10ដុល្លារ/ខែ |
អតិថិជនទូទៅ |
ពិន្ទុពិសេស |
0.5% |
អតិថិជនប្រាក់បៀវត្ស |
សម្គាល់៖ អត្រា 0.5% ត្រូវបានបង្គរដោយបន្ថែម 0.3% លើពិន្ទុមូលដ្ឋានដែលផ្តល់ជូនសម្រាប់អតិថិជនដែលជាអតិថិជនប្រើប្រាស់សេវាកម្មបើកប្រាក់បៀវត្សនៅធនាគារ ស៊ិនហាន ។
• ការបញ្ចូលកាតទូរសព្ទ/ការទូទាត់វិក្កយបត្រភ្លើង (សម្រាប់ប្រតិបត្តិការតាមរយៈ SOL App)
ការផ្តល់ជូន |
អត្រា |
ទឹកប្រាក់ផ្តល់ជូន |
ទឹកប្រាក់ផ្តល់ជូនអតិបរមា |
ការបញ្ចូលកាតទូរសព្ទ |
10% |
2ដុល្លារ/ខែ |
3ដុល្លារ/ខែ |
ការទូទាត់វិក្កយបត្រភ្លើង |
10% |
2ដុល្លារ/ខែ |
របៀបបើកដំណើរការកម្មវិធី
អតិថិជនគ្រាន់តែចំណាយពេលពីរបីនាទីដើម្បីបើកដំណើរការកម្មវិធី My Shinhan Point យ៉ាងងាយស្រួលតាមរយៈ SOL Mobile៖
របៀបប្តូរពិន្ទុ
អតិថិជនគ្រាន់តែចំណាយពេលពីរបីនាទីដើម្បីបើកដំណើរការកម្មវិធី My Shinhan Point យ៉ាងងាយស្រួលតាមរយៈ SOL Mobile៖
បញ្ញត្តិ និង លក្ខខណ្ឌផ្សេងៗ
- កម្មវិធីនេះត្រូវបានអនុវត្តសម្រាប់គណនី KYC ពេញលេញ និងគណនីដែលបើកតាមអនឡាញ។
- កម្មវិធីនេះត្រូវបានផ្តល់ជូនសម្រាប់អតិថិជនថ្មី និងចាស់ទាំងអស់ដែលប្រើប្រាស់កម្មវិធីទូរសព្ទដៃរបស់ធនាគារស៊ិនហាន ។
- មានសិទ្ធិទាំងប្រតិបត្តិការ និង គណនីជាប្រាក់រៀល/ដុល្លារអាមេរិក។
- ប្រតិបត្តិការដែលមានសិទ្ធិត្រូវបានបង្គរជារៀងរាល់ថ្ងៃ រួចនឹងត្រូវបានគណនារៀងរាល់ថ្ងៃទី20 នៃខែ។
- ពិន្ទុមានសុពលភាពរយៈពេល 03 ឆ្នាំ ដែលនឹងត្រូវផុតកំណត់តាមលំដាប់គិតចាប់ពីកាលបរិច្ឆេទទទួលបាន។
- ពិន្ទុមិនអាចផ្ទេរ ប្តូរ ឬធ្វើការទូទាត់ដោយផ្ទាល់បានទេ។
- ពិន្ទុដែលបានពីម្ចាស់កាតបន្ថែមនឹងត្រូវបានបញ្ចូលទៅម្ចាស់កាតដំបូង និងអាចប្តូរពិន្ទុបានដោយម្ចាស់កាតដំបូងប៉ុណ្ណោះ។
- ពិន្ទុអាចទទួលបានពីប្រតិបត្តិការកាតឥណពន្ធរបស់អតិថិជន ការបញ្ចូលទឹកប្រាក់ និងការទូទាត់វិក្កយបត្រភ្លើង (អាចនឹងបន្ថែមសេវាកម្មផ្សេងៗ)។
- ប្រតិបត្តិការដកប្រាក់ ប្រតិបត្តិការមិនជោគជ័យ ប្រតិបត្តិការលុបចោល ប្រតិបត្តិការមានវិវាទ ប្រតិបត្តិការក្លែងបន្លំ មិនមានសិទ្ធិទទួលបាន My Shinhan Point ទេ។
- ធនាគារ ស៊ិនហាន រក្សាសិទ្ធិដោយការសំរេចចិត្តក្នុងការផ្លាស់ប្តូរ ឬពង្រីកលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះគ្រប់ពេល។