សេវាទូទាត់វិក្កយបត្រ

សេចក្តីណែនាំ
សេវាទូទាត់វិក្កយបត្រនេះ ផ្តល់ឱ្យអតិថិជននូវការប្រមូលវិក្កយបត្រប្រកបដោយប្រសិទ្ធភាពសម្រាប់អតិថិជនពីការទូទាត់វិក្កយបត្ររបស់អ្នកបង់ប្រាក់។ ហើយអ្នកបង់ប្រាក់អាចដាក់ប្រាក់ចូលទៅក្នុងក្រុមហ៊ុន ឬអាជីវកម្មផ្ទាល់ខ្លួនតាមរយៈគណនីនិម្មិតដែលបានកំណត់។
សេវាទូទាត់វិក្កយបត្រនេះ គឺដើម្បីផ្តល់ឱ្យនូវមុខងារកាន់តែងាយស្រួលក្នុងការប្រមូលការទូទាត់ កែលម្អការគ្រប់គ្រងលំហូរសាច់ប្រាក់ និងធ្វើឱ្យប្រតិបត្តិការទូទាត់មានភាពសាមញ្ញ។
អត្ថប្រយោជន៍
ការគ្រប់គ្រងលំហូរសាច់ប្រាក់ ម្ជាស់អាជីវកម្មអាចកំណត់លេខគណនីនិម្មិតឬប្រតិបត្តិការដាច់ដោយឡែកពីគ្នាទៅតាមអ្នកបង់ប្រាក់នីមួយៗ
ការផ្ទៀងផ្ទាត់វិក្កយបត្រស្វ័យប្រវត្តិ រាល់ការទូទាត់ត្រូវបានលម្អិតនៅក្នុងគណនីនិម្មិតនិងកាត់បន្ថយកំហុសដោយដៃ
ការទូទាត់វិក្កយបត្រប្រកបដោយសុវត្ថិភាព ការប្រើប្រាស់គណនីនិម្មិត ក្នុងការទូទាត់ជួយកាត់បន្ថយហានិភ័យនិងកាត់បន្ថយការចូលប្រើប្រាស់គណនីគោលដោយគ្មានការអនុញ្ញាត
មិនគិតថ្លៃសេវា ធនាគារ ស៊ិនហានផ្តល់សេវាចេញវិក្កយបត្រដោយមិនគិតថ្លៃ
សេវាកម្មរបស់យើង
១. ការចុះឈ្មោះសេវាទូទាត់វិក័យប័ត្រ
អនុវត្តសេវាទូទាត់វិក្កយបត្រតាមរយៈការចុះឈ្មោះសាខាដែលមានគណនីវិក្កយបត្រអតិបរមាចំនួន 30,000 សម្រាប់គ្រប់គ្រងការប្រមូលការទូទាត់របស់អ្នក។
២. ការចូលប្រើសេវាធនាគារតាមអ៊ីនធឺណិត
ចូលប្រើសេវាធនាគារតាមអ៊ីនធឺណិតដើម្បីមើលក្រុមទូរទាត់វិក្កយបត្របន្ថែម ឬកែប្រែព័ត៌មានអ្នកបង់ប្រាក់ ផ្ញើវិក្កយបត្រទៅអ្នកបង់ប្រាក់តាមរយៈអ៊ីមែល ឬតេឡេក្រាម និងមើលព័ត៌មានលម្អិតអំពីប្រតិបត្តិការទូទាត់ដោយមិនចាំបាច់ទៅធនាគារ។
៣. មុខងារបង្កើត QR
តាមរយៈសេវាធនាគារតាមអ៊ីនធឺណិតអ្នកអាចបង្កើត QR ដើម្បីផ្ញើទៅកាន់អ្នកបង់ប្រាកនីមួយៗតាមរយៈការទាញយកQR ហើយផ្ញើទៅតាមតេឡេក្រាម ឬអ៊ីមែល។
៤. ការជូនដំណឹងតាមតេឡេក្រាម
ទទួលបានការជូនដំណឹងភ្លាមៗអំពីការទូទាត់បន្ទាប់ពីការដាក់ប្រាក់របស់អ្នកបង់ប្រាក់ទៅក្នុងគណនីនិម្មិតតាមរយៈការជូនដំណឹងនៅក្នុងក្រុមតេឡេក្រាម។