ធនាគារស៊ិនហាន(ខេមបូឌា) ម.ក

ធនាគារ ស៊ិនហាន(ខេមបូឌា)​​ ម.ក ត្រូវបានបង្កើតឡើងនៅទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីខែតុលា ឆ្នាំ២០០៧ (សាខាធនាគារស៊ិនហាន នៃប្រទេសកូរ៉េ)។ ធនាគារផ្តល់ជូននូវផលប័ត្រចម្រុះនៃផលិតផល និងដំណោះស្រាយធនាគារសម្រាប់អតិថិជន និងសាជីវកម្មដែលតម្រូវតាមតម្រូវការ។ ធនាគារស៊ិនហាន បាននឹងកំពុងត្រួសត្រាយអនាគតហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាក្នុងនាមជា "First Mover” នាំមុខគេក្នុងទីផ្សារ ជាជាងធ្វើជា “Fast Follower” ដែលតស៊ូដើម្បីចាប់យកផលិតផល និងបច្ចេកវិទ្យាថ្មីៗ។ពួកយើងនឹងមិនដែលរីករាយជាមួយនឹងស្ថានភាពបច្ចុប្បន្ននៃពាណិជ្ជកម្មហិរញ្ញវត្ថុ ដែលបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) កំពុងតែធ្វើអោយមានការធ្លាក់ចុះនៃព្រំដែនសាមញ្ញរបស់សេវាកម្មហិរញ្ញវត្ថុ។ ប៉ុន្តែពួកយើងនឹង បន្តការទទួលស្គាល់នៃការបង្កើតថ្មីៗ ខណៈពេលដែលយើងបានក្រោកឈរប្រឈមនឹងឧបសគ្គដើម្បីផ្តល់ជូននូវ អនាគតកាលនៃសេវាកម្មថ្មីៗ។









CEO Message

សារបស់ប្រធាននាយកប្រតិបត្តិ

អតិថិជនជាទីគោរព

ពិភពលោកឆ្នាំ២០២៣នេះ ត្រូវបានគេសង្កេតឃើញថាបញ្ហាប្រឈមនៅតែបន្តកើនឡើងគួរឲ្យកត់សម្គាល់។ ខណៈដែលសេដ្ឋកិច្ចអាមេរិកកំពុងបង្ហាញភាពធន់របស់ខ្លួននៅក្នុងវិស័យចំនួន ​ បញ្ហាពិភពលោកវិញនៅតែបន្តមានវត្តមានជាលំដាប់ ទាំងដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងលក្ខខណ្ឌងើបឡើងវិញក្រោយពីជំងឺរាតត្បាត​កូវីត១៩ ។ បញ្ហាប្រឈមទាំងនេះរួមមាន ជម្លោះអូសបន្លាយនៅបណ្តាប្រទេសមជ្ឈិមបូព៌ា និងអ៊ុយក្រែន ដែលបណ្តាលឲ្យមានភាពតានតឹងនូវភូមិសាស្ត្រនយោបាយ ជាហេតុធ្វើឲ្យមានការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារជាសកល។ មួយវិញទៀត វិបត្តិអចលនទ្រព្យនៅក្នុងប្រទេសចិនក៏កំពុងលេចឡើង រួមជាមួយនឹងការធ្លាក់ចុះនៃតម្រូវការប្រើប្រាស់ក្នុងស្រុក។ ស្របពេលជាមួយគ្នានេះដែរ អត្រាការប្រាក់គោលវិញ មានការកើនឡើងជាបន្តបន្ទាប់ ក្រោយពីធនាគារកណ្តាលរបស់បណ្តាប្រទេសមួយចំនួនបានព្យាយាម ទប់ស្កាត់អតិផរណា តាមរយៈគោលនយោបាយរឹតបន្តឹងរូបិយវត្ថុរបស់ខ្លួន។

ទោះបីជាសេដ្ឋកិច្ចពិភពលោកហាក់មានការជាប់គាំងក្នុងឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជានៅបន្តមានការកើនឡើងប្រមាណ ៥,៥% ពោលគឺកើនឡើងពី ៥,៣% ដែលបានកត់ត្រាក្នុងឆ្នាំ២០២២។ លទ្ធផលនេះចម្បងបានមកពី ការពង្រីកវិស័យទេសចរណ៍ ការបង្កើនល្បឿននៃការនាំចេញទំនិញកម្មន្តសាលប្រភេទមិនមែនកាត់ដេរ (GTF) រួមជាមួយនឹងការកើនឡើងនៃតម្រូវការប្រើប្រាស់ក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ បើយោងទៅតាមធនាគារជាតិនៃកម្ពុជា សមិទ្ធផលសម្រេចបានទាំងនេះហាក់នៅមានកម្រិត បើធៀបទៅនឹងការព្យាករណ៍កាលពីឆ្នាំកន្លងទៅដែលមានកំណើនរហូតដល់​៦% ដោយសារការថយចុះក្នុងការនាំចេញនូវផលិតផលកម្មន្តសាល និងវាយនភណ្ឌ ឧស្សាហកម្មសំណង់អចលនទ្រព្យហាក់មានភាពរាំងស្ទះ និង វិស័យកសិកម្មក៏ជួបការលំបាកដូចគ្នាដែរ។

បើក្រឡេកទៅមើលវិស័យធនាគារនិងហិរញ្ញវត្ថុកម្ពុជាវិញ យើងនៅតែបន្តរឹងមាំ និងធន់ ដោយបម្រើជាកម្លាំងចលករក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច។ យ៉ាងណាមិញ ឱនភាពនៃវិស័យមួយចំនួនបានបណ្តាលឱ្យមានការថមថយនៃកំណើនឥណទានក្នុងឆ្នាំ ២០២៣ ប្រមាណ ៤,៨% ដែលជាអត្រាទាបបំផុតក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ខណៈដែលឥណទានមិនដំណើរការមាននិន្នាការកើនដល់ ៥,៤% ដោយសារតែការបញ្ចប់នៃការរៀបចំឥណទានឡើងវិញ។

ក្នុងអំឡុងពេលកន្លងមកនេះ ធនាគារស៊ិនហានខេមបូឌា នៅតែបន្តបោះជំហានឆ្ពោះទៅមុខ។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២៣ ឥណទានដុលសរុបរបស់ធនាគារ​ (Total Loan Gross) បានកើនដល់​ ៧០២ លានដុល្លារអាមេរិក ដែលកើនឡើងពីឆ្នាំមុនដែលមានចំនួនត្រឹម ៦៩១លានដុល្លារអាមេរិក។ សមតុល្យប្រាក់បញ្ញើបានកើនឡើងចំនួន ៩២ លានដុល្លារអាមេរិកដែលបានកើន ១៩% ធៀបកាលពីឆ្នាំ ២០២២។ កំណើនទាំងអស់នេះគឺបានឆ្លុះបញ្ចាំងពី សេចក្តីទុកចិត្តពីអតិថិជនស្មោះត្រង់របស់យើង។ ដូច្នេះហើយនៅឆ្នាំ២០២៣នេះ យើងបានបន្ថែមដើមទុនចំនួន ១០០លានដុល្លារអាមេរិក ដែលធ្វើឲ្យសមតុល្យមូលធនសរុបរបស់យើងឡើងដល់ ២៦៥ លានដុល្លារអាមេរិក។ លើសពីនេះ យើងបានបង្កើតផលិតផលប្រកួតប្រជែងថ្មីដូចជា "ប្រាក់កម្ចីសាមញ្ញ" (Simple Loan) និង"ការផ្ទេរប្រាក់ទៅក្រៅប្រទេស​ភ្លាមៗ" (Real Time Oversee Remittance) ដើម្បីសម្រួល និងពន្លឿនដំណើរប្រតិបត្តិការដល់អតិថិជន ។ ពិសេសជាងនេះទៅទៀត ដើម្បីឲ្យអតិថិជនបានទទួលយកនូវបទពិសោធន៍ប្រើប្រាស់កាន់តែងាយស្រួលជាងមុន ធនាគារយើងបានធ្វើបច្ចុប្បន្នភាពលើ SOL ម៉ូបាលអេប​ (SOL Mobile App) របស់យើងទៅ 3.0 បន្ថែមរួមជាមួយរចនាបទថ្មី បទពិសោធន៍ប្រើប្រាស់ថ្មី និងមានបន្ថែមនូវមុខងារទូទាត់សម្រាប់ប្រើប្រាស់ជាច្រើនផ្សេងៗទៀត។ ជាមួយគ្នានេះ យើងបានផ្លាស់ប្តូរទីតាំង សាខាអូឡាំពិកទៅសាខាចោមចៅស្ថិតនៅខណ្ឌពោធិ៍សែនជ័យ និងបានបើកសាខាថ្មីនៅខណ្ឌឫស្សីកែវ ដែលធ្វើឲ្យធនាគារមានចំនួនសរុប ១៥សាខា ដើម្បីឲ្យអតិថិជនរបស់យើងអាចទៅទទួលសេវាកម្មរបស់ធនាគារនៅគ្រប់ទីតាំងដែលអតិថិជនពេញចិត្ត។​

លើសពីនេះ ធនាគារស៊ិនហានខេមបូឌា បានបន្តចូលរួមចំណែកក្នុងសកម្មភាពទំនួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម តាមរយៈការផ្តល់ជំនួយទៅទីដែលមានតម្រូវការ។ ជាក់ស្តែង កន្លងមកយើងបានផ្តល់អាហារូបករណ៍ជូនសិស្សនិស្សិតជាច្រើនកន្លែង សម្រាប់ថ្នាក់ភាសាកូរ៉េ និងថ្នាក់វិទ្យាសាស្ត្រកុំព្យូទ័រ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងមជ្ឃមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។ យើងបានបង្កើតថ្នាក់កុំព្យូទ័រស៊ិនហាន (Shinhan Computer Class) សម្រាប់បង្រៀន ទៅដល់ កុមារនៅក្នុងក្រុមចម្រៀងកុមារRaonjena ព្រមទាំងបានបរិច្ចាគកុំព្យូទ័រទៅដល់ពួកគេដើម្បីសម្រួលក្នុងការ​សិក្សាផងដែរ។ បន្ថែមពីនេះ យើងក៏បានសម្រេចគម្រោងថ្នាក់អប់រំហិរញ្ញវត្ថុឈ្លាសវៃសម្រាប់ស្ត្រីមេផ្ទះជាង៤០នាក់បានចូលរួម។​ សកម្មភាពទាំងអស់នេះបានចូលរូមចំណែកក្នុងការអភិវឌ្ឍន៍សង្គម ដែលជាទំនួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម និងនិរន្តរភាព។​

ក្នុង​នាម​ជា​ធនាគារ​អន្តរជាតិនៅក្នុង​ប្រទេស​កម្ពុជា ទំនុកចិត្ត​របស់អតិថិជន និងការជឿជាក់លើអ្វីដែលយើងធ្វើ ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​យើង​បន្តនៅ​ទី​នេះ​រហូត​ដល់​សព្វ​ថ្ងៃ។ យើងសូមអរគុណជាអនេក ចំពោះការគាំទ្រ និងការជឿទុកចិត្តរបស់អតិថិជនមកលើយើងសម្រាប់រយៈពេល​ ១៦ ឆ្នាំ កន្លងមកនេះ។ ក្នុងនាមជំនួសឲ្យ ធនាគារស៊ិនហានខេមបូឌា និងសមាជិកធនាគារទាំងមូល យើងមានមោទនភាពក្នុងការរួមជាចំណែកតម្រង់ទិស និងនាំមកនូវចំណេះដឹងហិរញ្ញវត្ថុចាំបាច់ដែលអនុញ្ញាតឲ្យបុគ្គល និងអាជីវកម្មបុគ្គល មានសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេប្រកបដោយប្រសិទ្ធភាព និងភាពឆ្លាតវៃ។ "យើងជឿថា ហិរញ្ញវត្ថុគួរតែមានភាពងាយស្រួល សុវត្ថិភាព និងច្នៃប្រឌិតជាងមុន។"

យើងខ្ញុំសូមថ្លែងអំណរគុណ និងសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅសម្រាប់ការបន្តជឿជាក់ និងគាំទ្ររបស់អតិថិជន មកលើធនាគារស៊ិនហានខេមបូឌាកន្លងមក។ នៅក្នុងឆ្នាំខាងមុខ យើងខ្ញុំនឹងទន្ទឹងចង់ឃើញនូវសមិទ្ធផលដែលធនាគារ និងអតិថិជនររបស់យើងនឹងសម្រេចបានរួមគ្នា។​ នៅឆ្នាំ ២០២៤ នេះ យើងសន្យាថានឹងឆ្ពោះទៅ "លើសពីភាពល្អ" ជំនួសដោយពាក្យ "អស្ចារ្យ" ។ ចូលរួមចែករំលែករឿងដ៏អស្ចារ្យរបស់ ធនាគារស៊ិនហានខេមបូឌាទាំងអស់គ្នា។

កម្ពុជាអស្ចារ្យ! ធនាគារស៊ិនហានខេមបូឌាអស្ចារ្យ! រឿងដ៏អស្ចារ្យ!

សូមអរគុណ


ធនាគារស៊ិនហាន (ខេមបូឌា)ម.ក
ប្រធាននាយកប្រតិបត្តិ
Mr. Park Hee Jin

ប្រវត្ដិ
2023.11

សាខាចោមចៅ ត្រូវបានផ្លាស់ប្តូរទីតាំង សម្រាប់ការពង្រីកអាជីវកម្មរបស់ខ្លួន។

About
ប្រវត្ដិ
2023.06

សាខាឬស្សីកែវដែលជាសាខាទី​ ដប់បួន

About
ប្រវត្ដិ
2022.10

សាខាសៀមរាបដែលជាសាខាទី ដប់បី

About
ប្រវត្ដិ
2022.03

សាខាតាខ្មៅដែលជាសាខាទី​ ដប់ពីរ

About
ប្រវត្ដិ
2021.12

ការផ្លាស់ប្តូរទីតាំងរបស់សាខាទឹកថ្លាសម្រាប់ពង្រីកអាជីវកម្ម

About
ប្រវត្ដិ
2021.03

ការផ្លាស់ប្តូរទីតាំងរបស់សាខាមុនីវង្សសម្រាប់ការពង្រីកអាជីវកម្ម

About
ប្រវត្ដិ
2021.02

ការផ្លាស់ប្តូរទីតាំងរបស់សាខាស្ទឹងមានជ័យសម្រាប់ការពង្រីកអាជីវកម្ម

About
ប្រវត្ដិ
2021.02

សាខាជ្រោយចង្វារ ដែលជាសាខាទីដប់មួយ

About
ប្រវត្ដិ
2021.01

សាខាម៉ៅសេទុង ដែលជាសាខាទីដប់

About
ប្រវត្ដិ
2021.01

សាខាបឹងកេងកង ដែលជាសាខាទីប្រាំបួន

About
ប្រវត្ដិ
2020.02

សាខាច្បារអំពៅ ដែលជាសាខាទីប្រាំបី

About
ប្រវត្ដិ
2020.02

សាខាសែនសុខ ដែលជាសាខាទីប្រាំពីរ

About
ប្រវត្ដិ
2020.02

សាខាទួលគោកដែលជាសាខាទីប្រាំមួយ

About
ប្រវត្ដិ
2018.05

សាខានរោត្តម ដែលជាសាខាទីប្រាំ

About
ប្រវត្ដិ
2018.04

ការផ្លាស់ប្តូរទីតាំងរបស់ទីស្នាក់ការកណ្តាលសម្រាប់ការពង្រីកអាជីវកម្ម

About
ប្រវត្ដិ
2016.04

ការដាក់អោយប្រើប្រាស់ប័ណ្ណឥណពន្ធវីសា

About
ប្រវត្ដិ
2015.12

សាខាស្ទឹងមានជ័យដែលជាសាខាទីបួន

About
ប្រវត្ដិ
2015.03

សាខាដូនពេញ ដែលជាសាខាទីបី

About
ប្រវត្ដិ
2013.12

ការផ្លាស់ប្តូរទីតាំងរបស់សាខាអូឡាំពិកសម្រាប់ការពង្រីកអាជីវកម្ម

About
ប្រវត្ដិ
2012.12

សាខាទឹកថ្លា ដែលជាសាខាទីពីរ

About
ប្រវត្ដិ
2011.11

សាខាអូឡាំពិក ដែលជាសាខាទីមួយនៅរាជធានីភ្នំពេញ

About
ប្រវត្ដិ
2007.10

ធនាគារស៊ិនហានខ្មែរបានបង្កើតឡើងនៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា(បុត្រសម្ព័ន្ធរបស់ធនាគារស៊ិនហាន កូរ៉េ)

About