ស្នើកាតតាមរយៈ SOL Mobile
សេចក្តីណែនាំ
ចង់ទទួលបានកាតវីសាឥណពន្ធ ស៊ិនហាន មែនទេ?
ប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់ក្នុងការមកស្នើប័ណ្ណឥណពន្ធវីសាទេ នោះគ្មានកង្វល់អ្វីទៀតឡើយ!
អ្នកអាចស្នើដោយផ្ទាល់តាមកម្មវិធី Sol Mobile របស់អ្នកដោយមិនតម្រូវឲ្យមានឯកសារ និងមកកាន់សាខាឡើយ។ ទន្ទឹមនឹងនេះ អ្នកក៏អាចជ្រើសរើសយកកាតរបស់អ្នកនៅសាខារបស់ធនាគារស៊ិនហាន ដែលនៅជិតបំផុត។
លក្ខណៈពិសេស
ដំណើរការស្នើសុំងាយស្រួល ព្រោះមិនមានឯកសារតម្រូវ
សន្សំពេលវេលារបស់អ្នកដោយមិនចាំបាច់ខ្ជះខ្ជាយពេលវេលាច្រើនដើម្បីទៅសាខា និងរង់ចាំលេខរៀងដើម្បីស្នើកាត
មិនមានទឹកប្រាក់តម្កល់អប្បបរមាសម្រាប់កាតណាមួយដែលបានជ្រើសរើសឡើយ
ឥតគិតថ្លៃសម្រាប់ការស្នើប័ណ្ណឥណពន្ធ
ជម្រើសជាច្រើនដើម្បីទទួលបានកាតថ្មីរបស់អ្នក
របៀបស្នើកាត
ស្នើកាតរបស់អ្នកតាមរយៈកម្មវិធី SOL Mobile ក្នុងរយៈពេលពីរបីនាទីតាមជំហានខាងក្រោម៖
|
ជំហាន |
ការស្នើកាតតាមរយៈកម្មវិធី Sol Mobile |
|---|---|
|
1 |
ក្នុងករណីអតិថិជនថ្មី SOL mobile តម្រូវឱ្យបង្កើតគណនីជាមុនសិន សម្រាប់អតិថិជនដែលមានស្រាប់ គ្រាន់តែចូលទៅកាន់ Sol Mobile ហើយចូលទៅកាន់ម៉ឺនុយ “កាត" |
|
2 |
ជ្រើសរើសប្រភេទកាត: សំគាល់: វីសាកាតនិម្មិតអាចប្រើប្រាស់បានភ្លាមៗបន្ទាប់ពីស្នើសុំរួចរាល់ |
|
3 |
យល់ព្រមលើបញ្ញត្តិ និងលក្ខខណ្ឌសម្រាប់ការស្នើកាត |
|
4 |
បំពេញព័ត៌មានកាតរបស់អ្នក - ជ្រើសរើសកាលបរិច្ឆេទទូទាត់ - ជ្រើសរើសវិធីទទួលកាត (ជ្រើសរើសសាខាទទួលកាត) - ជ្រើសរើសសេវាកម្មផ្ញើសារតាមទូរស័ព្ទ សម្គាល់៖ សូមផ្ទៀងផ្ទាត់ព័ត៌មានដែលបានបំពេញមុននឹងធ្វើការអនុម័ត |
|
5 |
អនុម័តកាតរបស់អ្នកជាមួយកូដគណនី SOL mobile (4 ខ្ទង់) |
របៀបដំណើរការកាត:
ជាទូទៅ អតិថិជនតម្រូវឱ្យដំណើរការកាតបន្ទាប់ពីការចុះឈ្មោះកាតបានបញ្ចប់។ យើងនឹងធ្វើការទាក់ទង និងប្រគល់កាតជូនអ្នក។ បន្ទាប់ពីទទួលបានកាត អតិថិជនអាចដំណើរការកាតដោយខ្លួនឯងបាន ដោយគ្រាន់តែអនុវត្តតាមជំហានមួយចំនួនដូចខាងក្រោម៖
|
ជំហាន |
ការដំណើរការកាតតាមកម្មវិធី Sol app |
|---|---|
|
1 |
ចូលទៅកាន់កម្មវិធី SOL Mobile បន្ទាប់មកចុចលើប៊ូតុង “កាត" |
|
2 |
ចុចលើប៊ូតុង “ដំណើរការកាត” |
|
3 |
បញ្ចូលព័ត៌មានកាតរបស់អ្នក លេខសម្ងាត់កាត 6 ខ្ទង់ (បញ្ជាក់ 2 ដង) |
មិនទាន់មានកម្មវិធី SOL មែនទេ?
ទាញយកកម្មវិធីទូរស័ព្ទ SOL ថ្ងៃនេះ ដើម្បីចាប់ផ្តើមប្រើប្រាស់ជាមួយមុខងារដ៏មានប្រយោជន៍ជាច្រើនទៀត!