អតិថិជនជាទីគោរព,
យើងខ្ញុំសូមធ្វើការរំលឹកជួនអំពីការប្រុងប្រយ័ត្នទៅលើការទំនាក់ទំនងពីខាងក្រៅមកលោកអ្នកមិនថាតាមរយះទូរស័ព្ទ សារអេឡិចត្រូនិច ឬ SMS ហើយអះអាងថាជាបុគ្គលិកធនាគារស៊ិនហាន។
សារអេឡិចត្រូនិច ឬ SMS នេះអាចនឹងបង្កប់នូវតំណរភ្ជាប់ទៅកាន់វេបសាយខាងក្រៅដែលមិនមែនជារបស់ធនាគារស៊ិនហាន អាចសំគាល់ដោយការប្រើពាក្យពេជន៏ ឬ វេយ្យករណ៏ខុស ដើម្បីបន្លំយកព័ត៌មានរបស់លោកអ្នក។
ខាងក្រោមនេះជាវិធីទូរទៅក្នុងការព្យាយាមទាញយកព័ត៌មានគណនេយ្យពីលោកអ្នកដោយការបន្លំ៖
• សួរពីលេខសំងាត់ ៤ខ្ទង់, ឈ្មោះគណនេយ្យ SOL App និង ពាក្យសំងាត់ ដើម្បីធ្វើបច្ចុប្បន្នភាពគណនេយ្យលោកអ្នក
• ទទួលសារដោយរៀបរាប់ថាគណនេយ្យរបស់លោកអ្នកនឹងត្រូវបិទដោយគ្មានមូលហេត្ត ពីលេខទូរស័ព្ទ ឬ អ៊ីមែលមិនដែលស្គាល់
• គំរាមអំពីការបិទគណនេយ្យរបស់លោកអ្នកបើសិនជាមិនចុចលើ Link ដែលពួកគេផ្ញើរមក
• វេបសាយ អ៊ីមែលក្លែងបន្លំ បណ្តាញទំនាក់ទំនងសង្គម មិនច្បាស់លាស់អះអាងថាអ្នកបានឈ្នះរង្វាន់អ្វីមួយ តែត្រូវបញ្ចូលព័តមានគណនេយ្យអ្នកអោយគេដើម្បីទទួលយករង្វាន់នោះ
ដើម្បីរក្សាសុវត្ថិភាពគណនេយ្យរបស់លោកអ្នកពីបុគ្គលទាំងនោះ សូមអានការណែនាំដូចខាងក្រោម៖
• កុំប្រាប់លេខកូដសំងាត់ ៤ខ្ទង់, ឈ្មោះគណនេយ្យ SOL App និង ពាក្យសំងាត់ ទៅកាន់អ្នកទី២ ទោះជាបុគ្គលនោះបានអះអាងថាជាបុគ្គលិករបស់ធនាគារស៊ិនហានក៏ដោយ
• កុំប្រាប់លេខទូរស័ព្ទដែលចុះឈ្មោះជាមួយគណនេយ្យ ឬ SOL App ទៅអ្នកផ្សេងក្រៅពីខ្លួនអ្នក
• កុំសេរសេរទុកលេខសំងាត់ ៤ខ្ទង់, ឈ្មោះគណនេយ្យ SOL App និង ពាក្យសំងាត់នៅលើក្រដាស់ ឬ កន្លែងដែលគ្មានការការពារត្រឺមត្រូវ
• ផ្លាស់ប្តូរលេខសំងាត់ ៤ខ្ទង់ និងពាក្យសំងាត់អោយបានទៀងទាត់
• សូមចំណាំថាបច្ចុប្បន្ននេះធនាគារស៊ិនហានប្រើប្រាស់លេខទំនាក់ទំនងសេវាអតិថិជន និង សារអេឡិចត្រូនិចដូចខាងក្រោមសម្រាប់ ដើម្បីធ្វើការស្ទង់មតិ, ជម្រាបជួនអំពីប្រូម៉ូសិន, ឆ្លើយតបសំនួរអតិថិជន ឬ ធ្វើដំណោះស្រាយបញ្ហាផ្សេងៗទាក់ទងនឹងគណនេយ្យលោកអ្នកតែប៉ុណ្ណោះ៖
(+855) 23 955 001, (+855) 95 777 665, (+855) 98 222 595
E-mail: sbc@shinhan.com
ដើម្បីជួយធ្វើការតបទល់ទៅនឹងបុគ្គលមានបំណងឆបោកទាំងនោះ សូមអតិថិជនជួយធ្វើការរាយការណ៏ករណីសង្ស័យដែលបានទាក់ទង់ទៅកាន់លោកអ្នកមកកាន់អ៊ីមែលផ្លូវការណ៏របស់ធនាគារតាមរយះ sbc@shinhan.com។
យើងខ្ញុំសូមលើកទឹកចិត្តក្នុងការចែករំលែកព័តមាននេះទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារដើម្បីជួយការពារសុវត្ថិភាពគណនេយ្យរបស់ពួកគាត់ផងដែ។