សូមគោរព អតិថិជនជាទីគោរព,
សូមអរគុណចំពោះការជឿទុកចិត្ត និងការគាំទ្រជាបន្តបន្ទាប់មកកាន់ ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក។ យើងខ្ញុំសូមអភ័យទោស ចំពោះបញ្ហាអស្ថិរភាព និងភាពរអាក់រអួល នៃសេវាកម្មបញ្ចូលលុយទូរស័ព្ទ (Mobile Top-Up) ដែលអាចកើតមានចំពោះលោកអ្នក។
ដើម្បីបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់របស់លោកអ្នក យើងខ្ញុំបានសហការជាមួយដៃគូផ្គត់ផ្គង់សេវាបញ្ចូលលុយទូរសព្ទថ្មី ដែលមានស្ថិរភាព និងភាពជឿជាក់ខ្ពស់ជាងមុន ដើម្បីធានាថា សេវាកម្មនឹងកាន់តែលឿន និងមានស្ថិរភាពល្អប្រសើរឡើង។
ជាមួយគ្នានេះផងដែរ យើងខ្ញុំសូមជម្រាបជូនថា អត្រាការប្រាក់ពិសេសរបស់គណនីសន្សំសម្រាប់អនាគត ដែលគិតចាប់ពីខែមករា ដល់ ខែឧសភា នឹងត្រូវបានផ្ដល់ជូនដល់លោកអ្នកដោយស្វ័យប្រវត្តិ។
យើងខ្ញុំនៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាធនាគារដែលមានសុវត្ថិភាព និងកាន់តែភាពងាយស្រួលទៅដល់លោកអ្នក។ បើលោកអ្នកមានចម្ងល់បន្ថែម សូមទាក់ទងមកកាន់ផ្នែកបម្រើអតិថិជន ឬអញ្ជើញមកកាន់សាខាធនាគារដែលនៅជិតលោកអ្នកបំផុត។
សូមអរគុណចំពោះការយោគយល់ និងអធ្យាស្រ័យរបស់លោកអ្នក។
ដោយក្តីគោរព,
ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក