គណនីសន្សំពិសេស
សេចក្តីណែនាំ
ប្រភេទគណនីធនាគារដែលអនុញ្ញាតឱ្យអតិថិជនដាក់ប្រាក់ ដកប្រាក់ រក្សាទុកប្រាក់អោយមានសុវត្ថិភាព និងទទួលបានការប្រាក់ផងដែរ។
អត្ថប្រយោជន៍
- អត្រាការប្រាក់: ២.០០% ក្នុងមួយឆ្នាំ (ធនាគារផ្តល់ការប្រាក់ជូនអតិថិជនរៀងរាល់ត្រីមាស)
- ផ្តល់ជូនសេវាធនាគារតាមទូរសព្ទនិងសេវាធនាគារតាមអ៊ីនធឺណិតឥតគិតថ្លៃ
- ថ្លៃសេវាប្រចាំឆ្នាំឥតគិតថ្លៃ
- រូបិយប័ណ្ណប្រាក់រៀល
លក្ខខណ្ឌតំរូវ
និវាសនជន
- អត្តសញ្ញាណប័ណ្ណច្បាប់ដើម / លិខិតឆ្លងដែនច្បាប់ដើមមានសុពលភាព
- មុខរបរអាស័យដ្ឋាន និង លេខទំនាក់ទំនង
- ការដាក់ប្រាក់ដំបូង ៤០០.០០០ រៀល
អនិវាសនជន
- លិខិតឆ្លងដែននិងទិដ្ឋាការមានសុពលភាព
- ប័ណ្ណការងារ / កិច្ចសន្យាជួល
- មុខរបរអាស័យដ្ឋាននិងលេខទំនាក់ទំនងនៅក្នុងប្រទេសកម្ពុជា
- ការដាក់ប្រាក់ដំបូង ៤០០.០០០ រៀល