សន្សំបន្ថែម 8% សម្រាប់ការកក់កន្លែងស្នាក់នៅតាមរយៈ Agoda ជាមួយស៊ិនហានវីសាកាត!
កម្មវិធីផ្តល់ជូន៖
ដំណឹងដ៍រំភើបសម្រាប់អតិថិជនដែលជាម្ចាស់ វីសាកាត របស់ធនាគារស៊ិនហាន!
រីករាយក្នុងដំណើរកំសាន្តដ៏អស្ចារ្យជាមួយមនុស្សជាទីស្រលាញ់របស់អ្នក ថែមទាំងសន្សំបន្ថែម 8% សម្រាប់ការកក់បន្ទប់សណ្ឋាគារ ឬកន្លែងស្នាក់នៅក្នុងប្រទេស និងទូទាំងប្រទេស តាមរយៈគេហទំព័រ Agoda ដោយទូទាត់ជាមួយ ស៊ិនហានវីសាកាត។
សូមទូទាត់បែបឌីជីថលជាមួយ ស៊ិនហានវីសាកាត របស់អ្នក ដើម្បីភាពងាយស្រួល និងទទួលបានការផ្តល់ជូនដ៍ពិសេសនេះ!
រយៈពេលផ្តល់ជូន៖
- រយៈពេលកក់ៈ ចាប់ពីឥឡូវនេះរហូតដល់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025
- រយៈពេលស្នាក់នៅៈ ចាប់ពីឥឡូវនេះរហូតដល់ ថ្ងៃទី31 ខែមីនា ឆ្នាំ2026
បញ្ញត្តិ និង លក្ខខណ្ឌ៖
- ការផ្ដល់ជូនពិសេសនេះគឺអាចអនុវត្តបានចំពោះការកក់សណ្ឋាគារនៅគោលដៅដែលបានចូលរួម និងសណ្ឋាគារដែលបានកំណត់ (បង់ប្រាក់ជាមុនប៉ុណ្ណោះ) ដែលធ្វើឡើងតាមរយៈគេហទំព័រដែលបានកំណត់តាមរយៈ URLs៖ www.agoda.com/visakh
- ការបញ្ចុះតម្លៃពិសេសគឺអាចអនុវត្តបានចំពោះតែថ្លៃបន្ទប់សណ្ឋាគារប៉ុណ្ណោះ (មិនរាប់បញ្ចូលពន្ធក្នុងតំបន់ ថ្លៃសេវា និងថ្លៃបន្ថែម)។
- ការផ្ដល់ជូនអាចអនុវត្តបានចំពោះសណ្ឋាគារដែលបានជ្រើសរើស និងបង់ប្រាក់ជាមុនដែលមានស្លាក “Promotion Eligible” នៅលើរូបថតចម្បងរបស់សណ្ឋាគារ។ ការបញ្ចុះតម្លៃនឹងបង្ហាញនៅលើសេចក្ដីសង្ខេបនៃការកក់នៃជំហាន “Your Payment Details” នៅពេលដែលម្ចាស់ប័ណ្ណបានបញ្ចូលលេខ ស៊ិនហានវីសាកាត ដែលមានសុពលភាពសម្រាប់សណ្ឋាគារដែលបានជ្រើសរើសបង់ប្រាក់ជាមុន។ ការបញ្ចុះតម្លៃបង្ហាញនៅមុនការគិតពន្ធ និងសេវាកម្មសណ្ឋាគារ ហើយនឹងត្រូវអនុវត្តមុនតម្លៃចុងក្រោយនៃការកក់។ ការបង់ប្រាក់តាមប្រភេទបន្ទប់សណ្ឋាគារមិនមានលក្ខណៈគ្រប់គ្រាន់ទេ។
- ការផ្ដល់ជូននេះគឺមិនអាចផ្ទេរបាន មិនអាចប្រមូលបាន ហើយមិនអាចប្រើជាមួយការបញ្ចុះតម្លៃ ប្រូម៉ូសិន រង្វាន់ផ្សេងៗ កម្មវិធីផ្សេងៗ ទំនិញបញ្ចុះតម្លៃ និងតម្លៃថេរ (លុះត្រាតែបានបញ្ជាក់)។
- ការផ្តល់ជូននេះមិនអាចប្តូរជាសាច់ប្រាក់ ឬផលិតផលផ្សេងទៀតបានទេ។
- ម្ចាស់ប័ណ្ណដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងចូលរួមត្រូវបានចងភ្ជាប់ដោយលក្ខខណ្ឌនៃ Agoda និង VISA។ ក្នុងករណីមានវិវាទ ការសម្រេចរបស់ Agoda ជាសេចក្តីសម្រេចចុងក្រោយ។
- VISA, Agoda និង ធនាគារ ស៊ិនហាន អាចផ្លាស់ប្តូរលក្ខខណ្ឌបានគ្រប់ពេល។
- ការផ្ដល់ជូនពិសេសនេះគឺឯករាជ្យ និងមិនទាក់ទងនឹងការផ្តល់ជូន ឬការរៀបចំណាមួយរវាង VISA និងម្ចាស់ប័ណ្ណ (មធ្យោបាយទូទាត់ប្រាក់) ដែលជាសេចក្តីសម្រេចតែមួយគត់របស់ VISA ។
- ការផ្ដល់ជូននេះគឺអាចអនុវត្តបានចំពោះកាត Shinhan Visa ដែលមានសុពលភាពទាំងអស់។
- ប្រូម៉ូសិនមានផ្តល់ជូនសម្រាប់អ្នកមកមុនបានមុនគេ។