ទទួលបានប័ណ្ណបញ្ចុះតម្លៃ 5$ ពេលបើកគណនី ស៊ិនហាន!
កម្មវិធីផ្តល់ជូន៖
ការផ្តល់ជូនផ្តាច់មុខសម្រាប់អតិថិជនថ្មីរបស់ធនាគារស៊ិនហានទាំងអស់!
ទទួលបានប័ណ្ណបញ្ចុះតម្លៃ 5$ ពេលស្នើបើកគណនីនៅបញ្ជររបស់ធនាគារ ស៊ិនហាន និង ធ្វើការទិញទំនិញនៅ The K Ground Mart ដោយស្កេនដើម្បីទូទាត់តាមរយៈ KHQR នៅលើ SOL Mobile យ៉ាងតិច 10$ ក្នុងមួយបង្កាន់ដៃ។
កុំខកខានណា៎, ទទួលយកការផ្តល់ជូនពិសេសឥឡូវនេះ!
មិនទាន់មានគណនី ស៊ិនហាន ផ្ទាល់ខ្លួនរបស់អ្នកមែនទេ?
ស្នើនៅបញ្ជរធនាគារស៊ិនហាន ឥឡូវនេះ!
រយៈពេលផ្តល់ជូន៖
ចាប់ពីថ្ងៃទី11 ខែសីហា ឆ្នាំ2023 រហូតអស់ពីស្តុក
បញ្ញត្តិ និង លក្ខខណ្ឌ៖
- មានសិទ្ធិចូលរួមសម្រាប់អតិថិជនថ្មីរបស់ធនាគារ ស៊ិនហាន ដែលស្នើបើកគណនីលើកដំបូងនៅបញ្ជរធនាគារ ស៊ិនហាន ដែលមានទីតាំងនៅក្នុង The K Ground Mart (អាស័យដ្ឋាន៖ ផ្លូវ 598, ភូមិ 4, សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ)
- ធ្វើការទូទាត់ទំនិញក្នុង The K Ground Mart តាមរយៈការស្កេន KHQR នៅលើ SOL Mobile យ៉ាងតិច 10$ ក្នុងមួយវិក្កយបត្រ
- ការផ្តល់ជូនកំណត់ត្រឹម 1,000 នាក់ ក្នុងអំឡុងពេលនៃប្រូម៉ូសិននេះ សម្រាប់អ្នកមកមុនទទួលបានមុន
- អតិថិជនម្នាក់មានសិទ្ធិទទួលបានរង្វាន់ម្តងក្នុងអំឡុងពេលប្រូម៉ូសិននេះ
- ធនាគារ ស៊ិនហាន រក្សាសិទ្ធិក្នុងការសំរេចចិត្ត ការផ្លាស់ប្តូរ ឬកែប្រែលក្ខខណ្ឌនានា ឬបញ្ចប់ការផ្តល់ជូនប្រូម៉ូសិននេះដោយមិនចាំបាច់ជូនដំណឹងជាមុន។
របៀបប្តូរយកប័ណ្ណបញ្ចុះតម្លៃ
ដើម្បីប្តូរយកប័ណ្ណបញ្ចុះតម្លៃ អតិថិជនត្រូវ៖
1) បើកគណនីធនាគារ ស៊ិនហាន ដែលមានទីតាំងទល់មុខបញ្ជរ The K Ground Mart (ឯកសារដែលតម្រូវការគឺអត្តសញ្ញាណប័ណ្ណច្បាប់ដើមសម្រាប់ជនជាតិខ្មែរ ឬលិខិតឆ្លងដែន/ទិដ្ឋាការសម្រាប់ជនបរទេស)។
2) ទិញឥវ៉ាន់នៅ The K Ground Mart ដោយទូទាត់តាមរយៈ KHQR នៅលើ SOL Mobile យ៉ាងតិច 10$ ក្នុងមួយវិក្កយបត្រ
3) ត្រលប់មកទីតាំងធនាគារ ស៊ិនហាន ដើម្បីប្តូរយកប័ណ្ណបញ្ចុះតម្លៃ 5USD ដោយបង្ហាញប្រវត្តិទូទាត់នៅលើ SOL Mobile
4) អតិថិជនអាចប្រើប័ណ្ណបញ្ចុះតម្លៃសម្រាប់ការទិញបន្ទាប់ក្នុងថ្ងៃដដែល ឬថ្ងៃណាក៏បាន
លក្ខខណ្ឌនៃការប្រើប្រាស់ ប័ណ្ណបញ្ចុះតម្លៃ 5$
- ប័ណ្ណបញ្ចុះតម្លៃនេះត្រូវបានប្រើសម្រាប់ការទិញទំនិញនៅពេលបន្ទាប់ទូទាត់ចាប់ពី $20
- ប័ណ្ណបញ្ចុះតម្លៃមួយសន្លឹកអាចប្រើសម្រាប់ការទូទាត់ម្តងប៉ុណ្ណោះ
- សុពលភាពប្រើប្រាស់នៅ The K Ground Mart (ឬស្សីកែវ)ប៉ុណ្ណោះ