ទទួលបាន e-Voucher តម្លៃ $2 នៅរោងកុន Legend ជាមួយស៊ិនហានវីសាកាត!

កម្មវិធីផ្តល់ជូន៖
ដំណឹងដ៍រំភើបសម្រាប់អ្នកគាំទ្ររោងភាពយន្ត Legend!
រីករាយនូវពេលវេលាទស្សនាភាពយន្តជាមួយមនុស្សជាទីស្រលាញ់របស់អ្នក ថែមទាំងទទួលបាន e-Voucher 2$ សម្រាប់ការកក់សំបុត្រកុនតាមអនឡាញ ដោយទូទាត់ចាប់ពីអប្បបរមា $7 ជាមួយ ស៊ិនហានវីសាកាត ។
សូមទូទាត់បែបឌីជីថលជាមួយ ស៊ិនហានវីសាកាត របស់អ្នក ដើម្បីភាពងាយស្រួល និងទទួលបានការផ្តល់ជូនដ៍ពិសេសនេះ!
រយៈពេលផ្តល់ជូន៖
ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ឬរហូតដល់ e-Voucher អស់ពីស្តុក
បញ្ញត្តិ និង លក្ខខណ្ឌ៖
កម្មវិធីពិសេសនេះផ្តល់ជូនគ្រប់ ស៊ិនហានវីសាកាត ទាំងអស់ (រួមទាំងវីសាកាតនិម្មិត)
ការផ្តល់ជូននេះអនុវត្តសម្រាប់ការទូទាត់ជាមួយ ស៊ិនហានវីសាកាត ក្នុងតម្លៃអប្បបរមា 7 ដុល្លារ តាមរយៈគេហទំព័រ www.legend.com.kh និង កម្មវិធី Legend Mobile Application
ការផ្តល់ជូនមានចំនួនកំណត់ កាតមួយទទួលបាន e-Voucher ចំនួន១ ក្នុងរយៈពេលនៃការផ្តល់ជូនពិសេស
ម្ចាស់ប័ណ្ណដែលមានសិទ្ធិនឹងទទួលបាន e-Voucher តាមរយៈអាស័យដ្ឋានអ៊ីមែលដែលមានសុពលភាព និងត្រូវបានផ្តល់ជូនក្នុងរយៈពេល 48 ម៉ោង ដែល e-Voucher នេះមានសុពលភាពរហូតដល់ថ្ងៃទី30 ខែមិថុនា ឆ្នាំ2022។
ការផ្តល់ជូនមានចំនួនកំណត់ សម្រាប់អ្នកមកមុនទទួលបានមុន
ក្រុមហ៊ុន Visa, Legend និង ធនាគារស៊ិនហាន សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះដោយពុំចាំបាច់ជូនដំណឹងជាមុន
របៀបទូទាត់ e-Voucher នៅពេលទិញសំបុត្រកុនលើកក្រោយ
ជំហានទី 1៖ អតិថិជននឹងទទួលបានអ៊ីមែលដែលមាន បាកូដប័ណ្ណ និងលេខកូដប័ណ្ណ 16 ខ្ទង់។ (អាស័យដ្ឋានអ៊ីមែលដែលអតិថិជនបានចុះឈ្មោះក្នុង ID គណនី ជាមួយកម្មវិធី Legend Mobile ឬគេហទំព័រ)
ជំហានទី 2៖ អតិថិជនអាច i) ស្កែនបាកូដក្នុងអ៊ីមែល ឬ ii) បញ្ចូលលេខកូដប័ណ្ណ 16 ខ្ទង់ទៅក្នុង “ប្តូរប័ណ្ណសាច់ប្រាក់” ហើយជ្រើសរើស វីសាកាត ជាវិធីបង់ប្រាក់កំឡុងពេលដំណើរការទូទាត់ប្រាក់។