ធនាគារស៊ិនហាន រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬកែប្រែលក្ខខណ្ឌផ្សេងៗនៃការប្រូម៉ូសិននេះដោយគ្មានការជូនដំណឹងជាមុន។
Friday Bonus Point Day!

កម្មវិធីផ្តល់ជូន៖
ចំណាយពេលរៀងរាល់ថ្ងៃសុក្រ ជាមួយវីសាកាតស៊ិនហានរបស់អ្នក!
សម្រាប់អតិថិជនដែលប្រើប្រាស់វីសាកាតស៊ិនហាន ទូទាត់ទំនិញនៅលើ ម៉ាស៊ីនឆូតកាត ឬប្រតិបត្តិការ E-commerce នឹងទទួលបានរង្វាន់ពិន្ទុទ្វេដង ជារៀងរាល់ថ្ងៃសុក្រ (រហូតដល់ 500 ពិន្ទុជារៀងរាល់សប្តាហ៍)
– ផ្លាស់ប្តូរការចំណាយចុងសប្តាហ៍របស់លោកអ្នក ទៅជារង្វាន់ទ្វេដង!
បើកដំណើរការវីសាកាតស៊ិនហានរបស់អ្នក ដើម្បីទទួលបានការប្រូម៉ូសិននេះ!
មិនទាន់មានវីសារកាតស៊ិនហានផ្ទាល់ខ្លួនមែនទេ? សូមស្នើសុំឥឡូវនេះ!
សូមចុះឈ្មោះប្រើប្រាស់កម្មវិធីសន្សំពិន្ទុ My Shinhan Point ដើម្បីរីករាយជាមួយការប្រូម៉ូសិននេះ។
រយៈពេលផ្តល់ជូន៖
រៀងរាល់ថ្ងៃសុក្រ ចាប់ពីថ្ងៃទី 18 ខែសីហា រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025
រង្វាន់៖
អតិថិជននីមួយ ៗអាចទទួលបានរង្វាន់ពិន្ទុខ្ពស់បំផុត រហូតដល់ 500ពិន្ទុ ឬ 5ដុល្លារ
បញ្ញត្តិ និង លក្ខខណ្ឌ៖
មានសិទ្ធិចូលរួមទាំងអតិថិជនថ្មី និងចាស់ទាំងអស់ដែលបានចុះឈ្មោះប្រើប្រាស់កម្មវិធីសន្សំពិន្ទុ My Shinhan Point
អតិថិជននឹងទទួលបានពិន្ទុបន្ថែមទ្វេដង (ពិន្ទុX2)
ពិន្ទុបន្ថែមទ្វេដងនឹងត្រូវបានផ្តល់ជូនសម្រាប់តែការទូទាត់តាមរយៈវីសាឥណ្ណពន្ធ ដោយធ្វើឡើងតាមរយៈម៉ាស៊ីនឆូតកាត ឫប្រតិបត្តិការ E-commerce ទាំងក្នុង និងក្រៅប្រទេស (លើកលែងតែប្រតិបត្តិការបង់វិក្កយបត្រអគ្កីសនីកម្ពុជា និងការបញ្ចូលកាតទូរស័ព្ទ គឺទទួលបានពិន្ទុធម្មតា)
ប្រូម៉ូសិន Bonus Point Day ត្រូវបានកំណត់នៅរៀងរាល់ថ្ងៃសុក្រ ប្រចាំខែ
ប្រតិបត្តិការ គឺផ្អែកលើកាលបរិច្ឆេទដែលបានកំណត់ក្នុងថ្ងៃប្រូម៉ូសិន
ពិន្ទុនឹងត្រូវបានគណនានៅចុងខែ ហើយនឹងបញ្ចូលពិន្ទុទៅឱ្យអតិថិជននៅថ្ងៃទី15 នៃខែបន្ទាប់។
ពិន្ទុបន្ថែមទ្វេដង នឹងអាស្រ័យទៅលើអត្រារបស់អតិថិជន ដែលបានចុះឈ្មោះប្រើប្រាស់ My Shinhan Point
រង្វាន់ពិន្ទុនឹងត្រូវបានផ្តល់ជូនដោយផ្អែកលើប្រតិបត្តិការរបស់អតិថិជន និងអ្នកមកមុនជាអតិភាព
ក្នុងករណីដែលប្រតិបត្តិការត្រូវបានបង្វិលសង ឬមានជម្លោះ ពិន្ទុបន្ថែមទ្វេដងនឹងត្រូវបានដកត្រទ្បប់មកវិញ។