ទឹកប្រាក់ត្រឡប់មកវិញប្រចាំខែរហូតដល់ 15$ ជាមួយកាតឥណពន្ធ ស៊ិនហាន!
កម្មវិធីផ្តល់ជូន៖
សន្សំប្រាក់កាន់តែច្រើនដោយទទួលបានទឹកប្រាក់ត្រឡប់មកវិញប្រចាំខែរហូតដល់ 15$ ពីកាតឥណពន្ធ ស៊ិនហាន!
ជាមួយកាតឥណពន្ធស៊ិនហាន, លោកអ្នកអាចធ្វើការទូទាត់បានយ៉ាងលឿន និងមានសុវត្ថិភាពនៅតាមបណ្តាហាងក្នុង ឬក្រៅប្រទេស ជាមួយនឹងការផ្តល់ជូនផ្តាច់មុខសម្រាប់ ទឹកប្រាក់ត្រឡប់មកវិញដូចខាងក្រោម៖
- រង្វាន់ទី ១៖ ទទួលបានទឹកប្រាក់ត្រឡប់មកវិញ 5% (អតិបរមា 5$) សម្រាប់ប្រតិបត្តិការទូទាត់ទំនិញលើកដំបូងលើម៉ាស៊ីនឆូតកាត (POS) ឬប្រតិបត្តិការតាមអ៊ីនធឺណេត
- រង្វាន់ទី ២៖ ទទួលបានទឹកប្រាក់ត្រឡប់មកវិញ 0.5% (អតិបរមា 10$) សម្រាប់ប្រតិបត្តិការសរុបប្រចាំខែលើម៉ាស៊ីនឆូតកាត (POS) ឬប្រតិបត្តិការតាមអ៊ីនធឺណេត
រយៈពេលផ្តល់ជូន៖
ចាប់ពីថ្ងៃនេះរហូតដល់មានការជូនដំណឹងបន្ថែម
បញ្ញត្តិ និងលក្ខខណ្ឌ៖
ការផ្តល់ជូនទី១
- ទទួលបានទឹកប្រាក់ត្រឡប់មកវិញ 5% (អតិបរមា 5$) សម្រាប់ប្រតិបត្តិការលើកដំបូងលើម៉ាស៊ីនឆូតកាត(POS) ឬប្រតិបត្តិការតាមអ៊ីនធឺណេត
- សុពលភាពសម្រាប់ការស្នើកាត Classic និង Gold ជាលើកដំបូង ឬការស្នើសារឡើងវិញសម្រាប់កាតដែលបានបិទមុនថ្ងៃទី01 ធ្នូ 2023
- សុពលភាពសម្រាប់កាតដែលដំណើរការប្រើប្រាស់ក្នុងអំឡុងពេល 30ថ្ងៃ បន្ទាប់ពីថ្ងៃដែលបានចេញកាតរួចរាល់
- ករណីអតិថិជនមិនបានបើកដំណើការកាតក្នុងអំឡុងពេល 30ថ្ងៃ ម្ចាស់កាតនឹងមានឱកាសទទួលបានការផ្តល់ជូនទី២
ការផ្តល់ជូនទី២
- ទទួលបានទឹកប្រាក់ត្រឡប់មកវិញ 0.5% (អតិបរមា 10$) នៃប្រតិបត្តិការសរុបប្រចាំខែលើម៉ាស៊ីនឆូតកាត (POS) ឬប្រតិបត្តិការតាមអ៊ីនធឺណេត
- សុពលភាពសម្រាប់អតិថិជនថ្មី និងចាស់ទាំងអស់ នៃកាត Classic and Gold
- ម្ចាស់កាតអាចទទួលបានការផ្តល់ជូនទី១ និងទី២ ក្នុងពេលតែមួយ
ម្ចាស់កាតម្នាក់អាចទទួលបានការផ្តល់ជូនទី២នៃប្រតិបត្តិការច្រើនដង ម្តងក្នុងមួយខែ
កំណត់សំគាល់៖
ទឹកប្រាក់ត្រឡប់មកវិញចំពោះរង្វាន់ទី១ និងរង្វាន់ទី២ នឹងត្រូវបានគណនា រួចបញ្ចូលទៅក្នុងគណនីម្ចាស់កាតនៅរៀងរាល់ថ្ងៃទី15 នៃខែបន្ទាប់ (ករណីចំថ្ងៃឈប់សម្រាក នឹងត្រូវលើកទៅថ្ងៃធ្វើការបន្ទាប់)
ប្រតិបត្តិការដកប្រាក់ក្នុងស្រុក និងក្រៅស្រុក មិនត្រូវបានរាប់បញ្ចូលសម្រាប់ប្រូម៉ូសិននេះឡើយ
ធនាគារស៊ិនហានរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ កែប្រែលើលក្ខន្តិកៈ ឬបញ្ឈប់ការផ្តល់ជូនដោយគ្មានការជូនដំណឹងជាមុន។