មិនគិតថ្លៃសេវាប័ណ្ណប្រចាំឆ្នាំពេញ១ឆ្នាំដំបូង សម្រាប់ប័ណ្ណឥណពន្ធ Classic !

កម្មវិធីផ្តល់ជូន៖
រីករាយជាមួយអត្ថប្រយោជន៍ពិសេសពីស៊ិនហាន វីសាកាត!
ស្នើកាតឥណពន្ធរបស់ធនាគារស៊ិនហាន លោកអ្នកនឹងទទួលបានការលើកលែងសេវាប្រចាំឆ្នាំភ្លាមៗសម្រាប់ឆ្នាំទី1ដោយឥតគិតថ្លៃ។
កាតឥណពន្ធ ស៊ិនហាន ជួយសម្រួលអោយកាន់តែមានភាពងាយស្រួលដល់ការទូទាត់នៅតាមបណ្តាហាងទំនិញ និងការដកសាច់ប្រាក់នៅតាមម៉ាស៊ីន ATM ក្នុងស្រុក និងក្រៅប្រទេស ដែលអ្នកមិនចាំបាច់ដកសាច់ប្រាក់ច្រើនតាមខ្លួន ហើយវាជាមធ្យោបាយមួយដែលជួយការពារសាច់ប្រាក់របស់អ្នកក្នុងករណីដែលអ្នកបាត់កាបូបលុយ។ សូមចាំថាលុយនៅក្នុងកាបូបងាយនឹងលួចបាន ប៉ុន្តែវាពិបាកក្នុងការលួចលុយពីកាតឥណពន្ធរបស់អ្នក!
ស្នើកាតឥណពន្ធ ស៊ិនហាន ថ្ងៃនេះ ដើម្បីនាំអ្នកមកកាន់បែបផែនជីវីតដ៏ទាន់សម័យ រួមជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ!
រយៈពេលផ្តល់ជូន៖
ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024
បញ្ញត្តិ និងលក្ខខណ្ឌ៖
ផ្តល់ជូនសម្រាប់អតិថិជនថ្មីដែលស្នើសុំកាតឥណពន្ធវីសា Classic (Navy and Pink)
អតិថិជនត្រូវចុះឈ្មោះបើកដំណើរការកម្មវិធីធនាគារចល័ត (SOL app) និងចូលប្រើប្រាស់បានជោគជ័យ
កម្មវិធីនេះមិនផ្តល់ជូនសម្រាប់អតិថិជនដែលស្នើកាតសារថ្មី លើកលែងអតិថិជនដែលបានបិតដំណើរកាតមុនថ្ងៃទី01 ខែធ្នូ ឆ្នាំ2023
សេវាប្រចាំឆ្នាំដែលលើកលែកមានតម្លៃ 6$ សម្រាប់ឆ្នាំទី1ប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃស្មើសុំកាត
អតិថិជនកាតនិម្មិតក៏មានសិទ្ធិទទួលបានអត្ថប្រយោជន៍នេះផងដែរ សម្រាប់ការចេញកាតប្លាស្ទិកជាលើកដំបូង
កំណត់សំគាល់៖
សេវាប្រចាំឆ្នាំនឹងត្រូវគិតថ្លៃជាធម្មតាឡើងវិញចាប់ពីឆ្នាំទី 2 តទៅ ឬនឹងត្រូវបានលើកលែង ប្រសិនបើអតិថិជនបំពេញលក្ខខណ្ឌនៃ "កម្មវិធីលើកលែងសេវាប្រចាំឆ្នាំ"
ការផ្តល់ជូនមិនអាចប្តូរ ឬទូទាត់ជាសាច់ប្រាក់សុទ្ធបានទេ
ធនាគារស៊ិនហានរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ កែប្រែលើលក្ខន្តិកៈ ឬបញ្ឈប់ការផ្តល់ជូនដោយគ្មានការជូនដំណឹងជាមុន។