ទទួលបានទឹកប្រាក់រង្វាន់ 3$ ពេលស្នើ Merchant KHQR របស់ធនាគារស៊ិនហាន!
កម្មវិធីផ្តល់ជូន៖
ការផ្តល់ជូនពិសេសសម្រាប់ពាណិជ្ជករ KHQR ថ្មីរបស់ធនាគារស៊ិនហាន!
ទទួលបានរង្វាន់ជាសាច់ប្រាក់ 3$ សម្រាប់ពាណិជ្ជករថ្មីទាំងឡាយដែលស្នើ Merchant KHQR របស់ធនាគារស៊ិនហាន និងចាប់ផ្តើមទទួលការស្កេនទូទាត់តាមរយៈ KHQR Standee យ៉ាងតិច 05 ប្រតិបត្តិការពីអតិថិជន 03 នាក់ផ្សេងគ្នាក្នុងអំឡុងពេលចាប់ពីថ្ងៃទី16 ខែតុលា រហូតដល់ថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ2024។
មិនទាន់មាន Merchant KHQR ធនាគារស៊ិនហានមែនទេ? ស្នើឥឡូវនេះ!
រយៈពេលផ្តល់ជូន៖
ចាប់ពីថ្ងៃទី16 ខែតុលា រហូតដល់ថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ2024 ឬរហូតអស់ពីស្តុក
បញ្ញត្តិ និង លក្ខខណ្ឌ៖
-
មានសិទ្ធិទទួលបានសម្រាប់ពាណិជ្ជករថ្មីដែលស្នើ Merchant KHQR របស់ធនាគារ ស៊ិនហាន ក្នុងអំឡុងពេលព្រឹត្តិការណ៍
-
ពាណិជ្ជករត្រូវទទួលប្រតិបត្តិការស្កេនទូទាត់យ៉ាងតិច 05 ប្រតិបត្តិការ (Inward & Shinhan KHQR) ពីអតិថិជនយ៉ាងហោចណាស់ 03 នាក់ផ្សេងគ្នា
-
ពាណិជ្ជករមានសិទ្ធិទទួលបានប្រាក់រង្វាន់តែម្តងគត់ក្នុងអំឡុងពេលព្រឹត្តិការណ៍ទាំងមូល
-
រង្វាន់មានចំនួនកំណត់សម្រាប់ពាណិជ្ជករ 160នាក់ ដោយផ្អែកលើមូលដ្ឋានមកមុនទទួលបានមុន
-
រយៈពេលប្រតិបត្តិការត្រូវបានគិតចាប់ពីអំឡុងពេលព្រឹត្តិការណ៍ + 07 ថ្ងៃ (រួមទាំងថ្ងៃឈប់សម្រាក)
សម្គាល់៖
- រង្វាន់នឹងត្រូវបានវាយតម្លៃ និងបញ្ចូលទៅក្នុងគណនីរបស់អ្នកឈ្នះនៅខែបន្ទាប់
-
ក្នុងករណីដែលគណនីត្រូវបានបិទសម្រាប់ពាណិជ្ជករដែលមានសិទ្ធិ នោះរង្វាន់នឹងត្រូវបានដកហូត
-
រង្វាន់នឹងត្រូវបានលុបចោល ប្រសិនបើប្រតិបត្តិការក្លែងបន្លំណាមួយត្រូវបានរកឃើញ
-
ធនាគារ ស៊ិនហាន រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្តូរ ឬកែប្រែលក្ខខណ្ឌនានា ឬបញ្ចប់ការផ្តល់ជូនពិសេសនេះដោយមិនចាំបាច់ជូនដំណឹងជាមុន។