ចុះថ្លៃ 25% ពេលជិះ Grab នៅប្រទេសថៃជាមួយវីសាកាតស៊ិនហាន!
កម្មវិធីផ្តល់ជូន៖
មានគម្រោងទៅលេងប្រទេសថៃមែនទេ?
ទទួលបានការបញ្ចុះតម្លៃ 25% ភ្លាមៗ នៅពេលធ្វើដំណើរជាមួយ Grab ក្នុងប្រទេសថៃលើកដំបូងដោយប្រើប្រាស់ប្រូម៉ូកូដ VISATH ទូទាត់ជាមួយវីសាកាត ស៊ិនហាន។
មិនទាន់មានកាតឥណពន្ធ ស៊ិនហាន ផ្ទាល់ខ្លួនមែនទេ? Apply now!
រយៈពេលផ្តល់ជូន៖
ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024
បញ្ញត្តិ និង លក្ខខណ្ឌ៖
ប្រូម៉ូសិននេះផ្ដល់ជូនសម្រាប់វីសាកាត ស៊ិនហាន ទាំងអស់ដែលជិះ Grab លើកដំបូងក្នុងប្រទេសថៃ។
ផ្តល់ជូនការបញ្ចុះតម្លៃ 25% សម្រាប់ការជិះមួយលើកពេលទូទាត់ជាមួយវីសាកាត ស៊ិនហាន។
ការបញ្ចុះតម្លៃអតិបរមា 70បាត ក្នុងមួយលើក និងកំណត់ការផ្តល់ជូនត្រឹមមួយដងប៉ុណ្ណោះសម្រាប់អតិថិជនម្នាក់។
អតិថិជនត្រូវតែបំពេញ "VISATH" នៅក្នុងប្រូម៉ូសិនកូដ ហើយជ្រើសរើស GrabPay ជាវិធីបង់ប្រាក់ដោយប្រើវីសាកាត ស៊ិនហាន សម្រាប់កក់សេវាកម្មធ្វើដំណើរតាម Grab ។
ការបញ្ចុះតម្លៃនេះគឺអាចអនុវត្តបានសម្រាប់ JustGrab, GrabCar, GrabCar Premium, GrabSUV, GrabVan នៅលើ Grab App ដែលបម្រើសេវាកម្មក្នុងប្រទេសថៃតែប៉ុណ្ណោះ។
ការផ្តល់ជូនមានចំនួនកំណត់ត្រឹមចំនួន 800 នាក់ក្នុងមួយខែ ដោយផ្អែកលើមូលដ្ឋានមកមុនផ្តល់ជូនមុន។
ការបញ្ចុះតម្លៃនេះមិនអាចប្រើដោយរួមជាមួយប្រូម៉ូសិន ឬការផ្តល់ជូនពិសេសផ្សេងទៀតពី Grab បានឡើយ និងមិនអាចធ្វើការប្តូរ ឬផ្ទេរជាសាច់ប្រាក់ ឬ រង្វាន់ផ្សេងទៀតឡើយ។
អ្នកប្រើប្រាស់យល់ព្រមបង់នៅតម្លៃខុសគ្នាបន្ទាប់ពីការបញ្ចុះតម្លៃដូចដែលបានទទួល ហើយប្រសិនបើការបញ្ចុះតម្លៃដែលអ្នកប្រើប្រាស់ទទួលបានធំជាងថ្លៃសេវារាល់ដង អ្នកប្រើប្រាស់យល់ព្រមថាភាពខុសគ្នាពីការបញ្ចុះតម្លៃនេះមិនអាចប្តូរទៅជាសាច់ប្រាក់ ឬមិនអាចប្រើប្រាស់ជា ការបញ្ចុះតម្លៃសម្រាប់ការជិះបន្ទាប់ឡើយ។
Grab រក្សាសិទ្ធិក្នុងការផ្អាកការប្រើប្រាស់សេវាកម្ម ឬប្រូម៉ូសិន ប្រសិនបើប្រព័ន្ធ ឬកម្មវិធីប្រឈមមុខនឹងបញ្ហាណាមួយ ឬប្រសិនបើគណនីអ្នកប្រើប្រាស់ត្រូវបានផ្អាក ដោយមិនផ្តល់សំណង និងការជូនដំណឹងជាមុនឡើយ។
ធនាគារ ស៊ិនហាន, Visa និង Grab រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនានានៃការធ្វើទីផ្សាររួមដោយគ្មានការជូនដំណឹងជាមុន ហើយក្នុងករណីមានជម្លោះណាមួយ ការសម្រេចចិត្តរបស់ Grab ត្រូវចាត់ទុកជាសេចក្តីសម្រេចចុងក្រោយ។