អតិថិជនជាទីគោរព,
បច្ចុប្បន្ននេះ ធនាគារស៊ិនហានសង្កេតឃើញថា វិវាទប្រតិបត្តិការរបស់ពាណិជ្ជករ KHQR មានការកើនឡើងគួរឱ្យកត់សម្គាល់ និងចំណាយពេលយូរក្នុងការដោះស្រាយ ដោយសារបញ្ហាធនាគារអ្នកផ្ញើប្រាក់ យើងខ្ញុំសូមចែករំលែកគន្លឹះបីយ៉ាងសម្រាប់អតិថិជនដែលជាអាជីវកររបស់យើង៖
១) ចុះឈ្មោះប្រើប្រាស់កម្មវិធីជូនដំណឹងរបស់ធនាគារស៊ិនហាន៖ សូមប្រើប្រាស់កម្មវិធី SOL ឬ ក្រុមTelegram ដើម្បីទទួលបានការជូនដំណឹងភ្លាមៗក្នុងទូរស័ព្ទរបស់អ្នក ទាក់ទងនឹងការទូទាត់តាម KHQR ។ មានតែការជូនដំណឹងប៉ុណ្ណោះដែលអាចបញ្ជាក់ថា ទឹកប្រាក់ត្រូវបានបញ្ចូលទៅកាន់គណនីរបស់អ្នក។
២) ស្នើសុំការទូទាត់តាមមធ្យោបាយផ្សេងទៀត៖ ក្នុងករណីអ្នកមិនទទួលបានការជូនដំណឹងទាក់ទងនឹងការទូទាត់នៅក្នុងទូរស័ព្ទរបស់អ្នក អ្នកគួរតែណែនាំអតិថិជនឱ្យបង់ប្រាក់ជាសាច់ប្រាក់ ឬមធ្យោបាយផ្សេងទៀតដែលត្រូវប្រាកដថាការទូទាត់ត្រូវបានបង់រួចរាល់។
៣) ព័ត៌មានប្រតិបត្តិការគ្រប់គ្រាន់៖ ក្នុងករណីទឹកប្រាក់មិនត្រូវបានបញ្ចូលក្នុងគណនី ហើយអតិថិជនរបស់អ្នកបដិសេធដាច់ខាតក្នុងការទូទាត់ដោយសាច់ប្រាក់ ឬមធ្យោបាយផ្សេងទៀត អ្នកអាចរាយការណ៍ប្រតិបត្តិការនោះមកកាន់ធនាគារស៊ិនហាន ដើម្បីជួយសម្រួលដោយផ្តល់ព័ត៌មានប្រតិបត្តិការគ្រប់គ្រាន់ដូចជា៖
- ឈ្មោះធនាគាររបស់អ្នកបង់ប្រាក់
- ឈ្មោះពាណិជ្ជករ
- កាលបរិច្ឆេទ/ពេលវេលាប្រតិបត្តិការ
- ចំនួនទឹកប្រាក់
- លេខ hash (08 ខ្ទង់)
- រូបភាពនៃប្រតិបត្តិការលើទូរស័ព្ទរបស់អ្នកបង់ប្រាក់
ធនាគារ ស៊ិនហាន នឹងជួយសម្រួលក្នុងការទាក់ទងធនាគារផ្ញើចេញ ដើម្បីស៊ើបអង្កេតប្រតិបត្តិការដែលមានបញ្ហានេះ។
តើធ្វើដូចម្តេចដើម្បីទទួលបានការជូនដំណឹងអំពីប្រតិបត្តិការអាជីវករ KHQR?
អតិថិជនមានវិធីពីរយ៉ាងក្នុងការទទួលបានសារជូនដំណឹងអំពីការទូទាត់ KHQR តាមរយៈក្រុម Telegram និងកម្មវិធី SOL Mobile ។
ដើម្បីចុះឈ្មោះ Merchant Telegram Group Notification អតិថិជនត្រូវទៅកាន់សាខាធនាគារស៊ិនហាន ដែលនៅជិតបំផុត ហើយធ្វើតាមការណែនាំខាងក្រោម៖
ជំហានទី 1: បង្កើតក្រុមនៅក្នុង Telegram របស់អ្នក
ជំហានទី 2: ភ្ជាប់ “ShinhanPay” ជាសមាជិកក្រុម Telegram របស់អ្នក
ជំហានទី 3: ប្រាប់បុគ្គលិករបស់យើងអំពីឈ្មោះក្រុម Telegram របស់អ្នក
ជំហានទី 4: បុគ្គលិករបស់យើងចុះឈ្មោះព័ត៌មានរបស់អ្នកទៅក្នុងប្រព័ន្ធ។ បន្ទាប់មក អ្នកអាចទទួលបានការជូនដំណឹងអំពីការទូទាត់ Merchant KHQR តាមរយៈ Telegram របស់អ្នក។
ដើម្បីទទួលបាន SOL Mobile Notification អតិថិជនត្រូវអនុវត្តតាមការណែនាំខាងក្រោម៖
ជំហានទី 1៖ ចុចលើរូបតំណាងការកំណត់ ( ) នៅក្នុងកម្មវិធី SOL
ជំហានទី 2៖ ចុច "គ្រប់គ្រងការជូនដំណឹងក្នុងកម្មវិធី"
ជំហានទី 3៖ ចុចប៊ូតុងបើកសម្រាប់ "ការជូនដំណឹងអំពីប្រតិបត្តិការ"
ប្រសិនបើអ្នកមានចម្ងល់បន្ថែម សូមធ្វើការទាក់ទងមកយើងខ្ញុំតាមរយៈ sbc@shinhan.com ឬទូរស័ព្ទទៅកាន់៖
023 955 001
098 222 595 (Telegram)
095 777 665