អតិថិជនជាទីគោរព,
យើងខ្ញុំបានសង្កេតឃើញទៅលើការកើនឡើងចំពោះការឆបោកដោយការប្រើសកម្មភាពផ្សេងៗគ្នា នៅលើបណ្តាញទំនាក់ទំនងសង្គម និងកម្មវិធីផ្ញើសារកំពុងពេញនិយមនានាដូចជា Facebook, Telegram, WeChat និង WhatsApp ជាដើម។ ជនឆបោកអាចក្លែងបន្លំធ្វើជាសាច់ញាតិរបស់លោកអ្នក អ្នកលក់ផលិតផលអនឡាញ ឬប្រើប្រាស់រូបភាពជាក្រុមហ៊ុនផ្សេងៗដើម្បើបោកបញ្ឆោតអោយលោកអ្នក ផ្ញើរសាច់ប្រាក់ទៅអោយគណនីពួកគេ។
យើងខ្ញុំសូមជូនជាឧទាហរណ៏មួយ។ ជនឆបោកអាចអះអាងថាខ្លួនជាឧស្សាហកម្មហិរញ្ញវត្ថុ ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុធន់តូច ឬ ជាធនាគារពាណិជ្ជណាមួយ ដោយប្រើរូបភាពពីកន្លែងដែលអ្នកមិនសូវស្គាល់ និងប្រើគេហទំព័រFacebook ជាការផ្សព្វផ្សាយដើម្បីទាក់ទាញលោកអ្នកអោយដាក់ពាក្យកម្ចីជាមួយនឹងគេ។ បន្ទាប់មកពួកគេនឹងស្នើអោយអ្នកផ្ញើសាច់ប្រាក់មួយចំនួនទៅកាន់គេជាមុនដើម្បីរៀបចំឯកសារ។
ហើយប្រសិនជាលោកអ្នកបានចូលឧបាយកលទី១របស់គេហើយ គេនឹងបន្តព្យាយាមលួងលោមលោកអ្នកអោយផ្ញើរប្រាក់បន្តបន្ទាប់ដោយយកហេតុផ្សេងៗទៀត ឬ អាចបិទការសន្ទនាជាមួយអ្នកចោលតែម្តង។
លោកអ្នកអាចកត់សម្គាល់ជនឆបោកទាំងនេះដោយការប្រើប្រាស់ឈ្មោះអាជីវកម្មខុសតួអក្សរ ឬប្រើប្រាស់ឈ្មោះបញ្ច្រាស់បណោ្តយស្រដៀងនឹងឈ្មោះអាជីវកម្មល្បីៗមួយចំនួន ដោយមិនមានទីតាំងឬអាសយដ្ឋានជាក់លាក់។
ជាបន្ថែមទៀតលោកអ្នកមិនត្រូវផ្ញើរសាច់ប្រាក់ក្នុងគោលបំណងដាក់ប្រាក់ បង់សងកម្ចី ឬ សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុណាមួយតាមរយៈ ជនដែលអះអាចថាជាបុគ្គលិកធនាគារ ឬសូម្បីតែម្នាក់នោះជាបុគ្គលិកធនាគារផ្ទាល់ក៏ដោយ។
សូមរក្សាការប្រុងប្រយ័ត្នចំពោះសម្មភាពទាំងនេះ ហើយសូមចំណាំថាធនាគារស៊ិនហាន(ខេមបូឌា)ម.ក មិនទាមទារអោយអតិថិជនផ្ញើរ សាច់ប្រាក់មកមុនដើម្បីធ្វើការរៀបចំឯកសារស្នើសុំនោះឡើយ។
យើងខ្ញុំសូមណែនាំអតិថិជនទាំងអស់អោយរក្សាការពារគណនីបណ្តាញសង្គមរបស់ខ្លួនជាមួយនឹងគន្លឹះមួយចំនួនដូចខាងក្រោម៖
- សូមមានការប្រុងប្រយ័ត្នចំពោះការស្នើសុំអោយផ្ញើសាច់ប្រាក់ទៅគណនីរបស់ជនមិនធ្លាប់ស្គាល់។
- ត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លេខគណនីនិងឈ្មោះមុននឹងធ្វើការបញ្ជាក់ប្រតិបត្តិការ។
- កុំចែករំលែកលេខ MOTP (Mobile One Time Password) ដែលជាលេខកូដបណ្តោះអាសន្ន ឬ លេខកូដសំងាត់ ជាមួយនឹងនរណាម្នាក់អោយសោះ ព្រោះជនឆបោកអាចលួចចូលក្នុងគណនីអ្នកបានយ៉ាងងាយស្រួលហើយប្រើប្រាស់វាដើម្បីធ្វើសកម្មភាពឆបោក។
- បន្ថែម Two-Step Verification ទៅលើគណនីបណ្តាញសង្គម និង គណនីផ្ញើសារដើម្បីផ្តល់សុវត្ថិភាពបន្ថែមទៀត និងជាទូទៅអាចចៀសវាងពីការលួចចូលដោយមិនបានអនុញ្ញាតដោយលោកអ្នក។
ធនាគារយើងខ្ញុំសូមលើកទឹកចិត្តអោយអតិថិជនទាំងអស់ចែករំលែកនូវព័ត៏មាននេះទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារដើម្បីការពារពួកគេពី ជនឆបោក។
បើសិនជាលោកអ្នកមានចម្ងល់ ឬ ជួបសកម្មភាពដែលគួរអោយសង្ស័យ, សូមរាយការណ៏មកកាន់មជ្ឈមណ្ឌលទំនាក់ទំនងអតិថិជនតាមរយះសារអេឡិចត្រូនិច sbc@shinhan.com ឬទូរស័ព្ទមកកាន់៖
023 955 001
098 222 595 (Telegram)
095 777 665