ជូនចំពោះអតិថិជនជាទីគោរព,
យោងតាមសំណេីរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩, ធនាគារសុិនហានសូមធ្វេីការជូនដំណឹងថាធនាគារយេីងខ្ញុំនឹងធ្វេីប្រតិបត្តិការសំរាប់បំរេីអតិថិជនតែនៅទីស្នាក់ការកណ្តាល ហេីយនឹងធ្វេីការបិទបណ្ដោះអាសន្ននៅគ្រប់សាខារហូតដល់មានការជូនដំណឹងជាថ្មី។
សំរាប់រាល់ប្រតិបត្តិការធនាគារទាំងអស់, សូមធ្វេីការទំនាក់ទំនងមកផ្នែកបំរេីសេវាកម្មអតិថិជន ឫក៏អាចអញ្ជេីញមកកាន់ទីស្នាក់ការកណ្តាលរបស់យេីងខ្ញុំ។
សំរាប់សេវាកម្មធនាគារតាមរយៈអុីនធេីណេត/ទូរស័ព្ទនៅតែដំណេីរការធម្មតា។
យេីងខ្ញុំសូមអភ័យទោសចំពោះបញ្ហាដែលកេីតមាន និងសូមអរគុណចំពោះភាពអត់ធ្មត់ និងយោគយល់របស់លោកអ្នក។
យេីងខ្ញុំសូមជូនពរអស់លោកអ្នកអោយមានសុខភាពល្អនិងសុវត្ថិភាពក្នុងកំឡុងពេលវេលាដ៏លំបាកនេះ។
ដោយការគោរព
ផ្នែកបំរេីសេវាកម្មអតិថិជន: ០៩៥ ៧៧៧ ៦៦៥/០៩៨ ២២២ ៥៩៥
ទីស្នាក់ការកណ្ដាល: អាគារវ៉ាន់ដាថោវេីលេខ ៧៩ មហាវិថីកម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ