សេចក្តីណែនាំ
ប័ណ្ណវីសានិម្មិត ស៊ិនហាន ត្រូវបានបង្កើតឡើងភ្លាមៗតាមរយៈ SOL Cambodia app ។ វាមានលក្ខណៈសម្បត្តិ និងគុណសម្បត្តិ ដូចគ្នាទៅនឹងប័ណ្ណទូទាត់ទំនិញធម្មតាដែរ ប៉ុន្តែវាមានភាពនិម្មិត និងមិនត្រូវបានបោះពុម្ពជាកាតជ័រឡើយ។ ប័ណ្ណនិមិ្មតត្រូវបានបង្កើតឡើងដើម្បីធ្វើការទូទាត់ទំនិញតាមអនឡាញ វាមិនអាចប្រើប្រាស់សម្រាប់ធ្វើការដកជាសាច់ប្រាក់ ឬទូទាត់ទំនិញតាមរយៈម៉ាស៊ីន POS បានឡើយ។
សិទ្ធិទទួលបាន
អាយុចាប់ពី 18 ឆ្នាំឡើង
មានគណនីជាមួយធនាគារស៊ិនហាន
មាន User នៃ SOL Cambodia App
មុខងារ និង អត្ថប្រយោជន៍
ភាពងាយស្រួល
- ស្នើសុំភ្លាមៗតាមរយៈកម្មវិធីទូរស័ព្ទដៃ SOL Cambodia App
- មិនគិតសេវាស្នើសុំ និងសេវាប្រចាំឆ្នាំ
- ទូទាត់ប្រាក់ឆាប់រហ័ស និងងាយស្រួលតាមរយៈទូរស័ព្ទដៃ
- មិនបារម្ភអំពីការបាត់ ឬភ្លេចកាតនៅកន្លែងណាមួយ
ការពារការក្លែងបន្លំ
- ការពារព័ត៌មាននៅលើកាតរបស់អ្នកប្រកបដោយសុវត្ថិភាពខ្ពស់
- លេខសម្ងាត់របស់កាតត្រូវបានគ្រប់គ្រងដោយម្ចាស់កាត់ផ្ទាល់
- អាចធ្វើការបង្កកកាត ឬបញ្ឈប់ការបង្កកកាតភ្លាមៗបានដោយខ្លួនឯង
គ្រប់គ្រងការចំណាយ
- កំណត់ទំហំប្រតិបត្តិការទូទាត់
- ពិនិត្យមើលប្រវត្តិនៃប្រតិបត្តិការរបស់កាត
របៀបបង្កើតប័ណ្ណវីសានិម្មិត
1. ការតម្លើងកម្មវិធី SOL Cambodia
- ចូលទៅកាន់កម្មវិធីទូរស័ព្ទដៃ “App Store” ឬ “Google Play”
- ស្វែងរកពាក្យ “SOL Cambodia”
- ចុច “Install” ឬ “Update” ប្រសិនបើអ្នកធ្លាប់តំឡើងកម្មវិធីក្នុងទូរស័ព្ទដៃរួចហើយ
- រងចាំរហូតដល់ដំណើរការរួចរាល់
2. ការស្នើសុំកាតនិម្មិត
- បើកកម្មវិធី SOL Cambodia App
- ចុចលើកាត ▶ អូសទៅខាងស្តាំ ▶ ចុចលើប៊ូតុង (+)
- ចុចលើ “កិច្ចព្រមព្រៀងស្នើរសុំកាតនិមិ្មត”
- ទាញយក “បញ្ញត្តិ និងលក្ខខណ្ឌកាតនិមិ្មត” ▶ ចុចប៊ូតុង “បន្ទាប់”
- កំណត់ “ទំហំប្រតិបត្តិការ” ក្នុង១ថ្ងៃ និងក្នុងមួយលើក ▶ ចុចប៊ូតុង “បន្ទាប់”
- កំណត់ “ថ្ងៃទូទាត់” និង “សេវាផ្ញើសារ” ▶ ចុចប៊ូតុង “បន្ទាប់”
- ដាក់ “លេខសម្ងាត់កាត” ▶ ដាក់លេខសម្ងាត់ម្តងទៀត ចុងប៊ូតុង “បន្ទាប់”
- ពិនិត្យលើព័ត៌មានសម្រាប់បើកកាតនិមិ្មត ▶ ចុចប៊ូតុង “បន្ទាប់”
- ដាក់លេខសម្ងាត់ M-OTP
- ការបើកកាតនិមិ្មតបានជោគជ័យ ▶ ចុចប៊ូតុង “យល់ព្រម”
- កាតនិមិ្មតនឹងបង្ហាញក្រោយពេលស្នើសុំរួចរាល់ និងអាចប្រើប្រាស់បានភ្លាមៗ
សុវត្ថិភាពនៃការប្រើប្រាស់
ត្រូវប្រាកដដោយខ្លួនអ្នកថា អ្នកបានស្គាល់អ្នកជួញដូរតាមអ៊ីនធឺណេត ហើយបានដឹងពីកេរ្តិ៍ឈ្មោះរបស់គេថាល្អត្រឹមត្រូវមុនពេលបើកបង្ហាញព័ត៌មានលម្អិតនៃប័ណ្ណរបស់អ្នក។ ដើម្បីការពារប្រាក់របស់អ្នកយើងសូមណែនាំអោយអ្នកទិញទំនិញពីហាងដែលល្បីៗមានប្រភពនិងពីពាណិជ្ជករដែលគួរទុកចិត្តបានប៉ុណ្ណោះ។
មុនពេលបញ្ចូលព័ត៌មានលម្អិតអំពីប័ណ្ណរបស់អ្នកនៅលើអ៊ីនធឺណេត អ្នកត្រូវប្រាកដថាអាសយដ្ឋានគេហទំព័រចាប់ផ្តើមដោយ (https://) មានន័យថារាល់ព័ត៌មានដែលបានបញ្ចូលត្រូវបានការពារដោយលេខកូដបិទ និងមិនអាចថតទុកដោយជនខិលខូច។
សូមកុំធ្វើការឆ្លើយតបទៅអ៊ីម៉ែលណាដែលសុំអោយអ្នកបញ្ជាក់ព័ត៌មានកាតរបស់អ្នក ឬឈ្មោះប្រើប្រាស់ និងលេខសម្ងាត់ដែលអ្នកបានចុះឈ្មោះប្រើសេវាណាមួយតាមអនឡាញ។
យើងសូមណែនាំអោយអ្នកទិញទំនិញនៅតាមហាងណាដែលគេហទំព័ររបស់ហាងមានស្លាកសញ្ញា “Secure Code” និង “3D-Secure” ដែលចេញដោយវីសា។ ទាំងនេះជាប្រព័ន្ធទំនើបចុងក្រោយបំផុតដែលជួយការពារសុវត្ថិភាពរាល់ពេលផ្ទេរទិន្នន័យ និងទូទាត់នៅតាមអ៊ីធឺណេត។