សេចក្តីណែនាំ
ប័ណ្ណ CSS ធនាគារស៊ិនហាន មានគោលបំណងធ្វើទំនើបកម្មប្រព័ន្ធទូទាត់ កាត់បន្ថយចរាចរសាច់ប្រាក់នៅលើទីផ្សារ បង្កើនប្រសិទ្ធភាពនៃសេវាកម្មទូទាត់ និងជំរុញប្រតិបត្តិការអន្តរធនាគារដោយផ្តល់ឱ្យអតិថិជននូវបណ្តាញប្រតិបត្តិការបន្ថែម ដូចជាការទូទាត់ទំនិញ និងសេវាកម្ម ការដកសាច់ប្រាក់អន្តរធនាគារ ការផ្ទេរប្រាក់តាមធនាគារ ការពិនិត្យសមតុល្យ និងរបាយការហិរញ្ញវត្ថុតាមរយៈម៉ាស៊ីន ATM និងម៉ាស៊ីនឆូតកាតរបស់សមាជិក CSS ។
សិទ្ធិទទួលបាន
អាយុចាប់ពី 18 ឆ្នាំឡើង
មានគណនីជាមួយធនាគារស៊ិនហាន
ភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណដែលមានសុពលភាព
អត្ថប្រយោជន៍
មិនគិតថ្លៃសេវាប្រចាំឆ្នាំ
អាចដកប្រាក់បានរហ័សតាមម៉ាស៊ីន ATM និងគ្រប់ទីកន្លែងដែលជាសមាជិក CSS
មិនគិតថ្លៃសម្រាប់ប្រតិបត្តិការតាមរយៈម៉ាស៊ីន ATM & POS ដែលជាសមាជិក CSS
ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ
សុវត្ថិភាព និងកាត់បន្ថយហានិភ័យ
លក្ខណៈពិសេស
លក្ខណៈពិសេស |
បរិយាយ |
---|---|
សុពលភាពប័ណ្ណ |
ឥតកំណត់ |
ទំហំប្រតិបត្តិការទិញទំនិញប្រចាំថ្ងៃ |
4,000 USD |
ទំហំប្រតិបត្តិការដកប្រាក់ប្រចាំថ្ងៃ |
4,000 USD |
សាច់ប្រាក់តម្កល់ |
គ្មាន |
ប្រភេទប្រតិបត្តិការ |
1. តាមរយៈម៉ាស៊ីន ATM
2. តាមរយៈម៉ាស៊ីនឆូតកាត (POS)
|
កម្រៃសេវាផ្សេងៗ
បរិយាយ |
កម្រៃសេវា |
---|---|
ស្នើប័ណ្ណថ្មី |
$ 3 |
សេវាប្រចាំឆ្នាំ |
ឥតគិតថ្លៃ |
ស្នើប័ណ្ណសារថ្មី |
|
- កាតមានបញ្ហាក្រោយពេលបោះពុម្ភ |
ឥតគិតថ្លៃ |
- បាត់/ត្រូវបានលួច/ខូច |
$ 3 |
ស្នើលេខសម្ងាត់សារថ្មី |
ឥតគិតថ្លៃ |
សេវាប្រតិបត្តិការដកប្រាក់ |
|
- ATM របស់ធនាគារស៊ិនហាន |
ឥតគិតថ្លៃ |
- ATM ដែលជាសមាជិក CSS |
កម្រៃសេវាអាស្រ័យលើធនាគារផ្សេង (អតិបរមា 1,800 រៀល) |
ពិនិត្យសមតុល្យគណនី, របាយការណ៍គណនី, ប្តូរលេខសម្ងាត់ប័ណ្ណ |
|
- ATM របស់ធនាគារស៊ិនហាន |
ឥតគិតថ្លៃ |
- ATM ដែលជាសមាជិក CSS |
កម្រៃសេវាអាស្រ័យលើធនាគារផ្សេង (អតិបរមា 500 រៀល) |
ទូទាត់ទំនិញលើម៉ាស៊ីនឆូតកាត POS ដែលជាសមាជិក CSS |
ឥតគិតថ្លៃ |
ការផ្ទេរប្រាក់អន្តរធនាគារ |
|
- ≤ 4,000,000 រៀល (≃1,000 ដុល្លារ) |
4,000 រៀល (≃1 ដុល្លារ) |
- ≤ 20,000,000 រៀល (≃5,000 ដុល្លារ) |
8,000 រៀល (≃2 ដុល្លារ) |
- ≤ 40,000,000 រៀល (≃10,000 ដុល្លារ) |
12,000 រៀល (≃3 ដុល្លារ) |
តើត្រូវស្នើសុំដោយរបៀបណា?
សូមអញ្ជើញទៅកាន់ធនាគារស៊ិនហាន ដែលនៅជិតអ្នកបំផុតដើម្បីស្នើប័ណ្ណ CSS ផ្ទាល់ខ្លួនរបស់អ្នក។