ទទួលបានទឹកប្រាក់ត្រឡប់មកវិញ 3$ ជាមួយកាត Shinhan Visa ក្នុងរដូវកាលភ្ជុំបិណ្ឌ!

កម្មវិធីផ្តល់ជូន៖
រីករាយរដូវកាលបុណ្យភ្ជុំបិណ្ឌ!
ជាមួយការផ្តល់ជូនដ៏ពិសេសនូវទឹកប្រាក់ត្រឡប់មកវិញ 3$ លើការទិញទំនិញ ឬការទូទាត់តាមអ៊ីនធឺណិតចាប់ពី 10$ឡើង ជាមួយ ប័ណ្ណវីសា របស់ធនាគារស៊ិនហាន ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី 16 រហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022។
កុំរង់ចាំយូរអី ព្រោះការផ្តល់ជូនមានកំណត់ណា៎! ចាប់ផ្តើមប្រើប្រាស់ ឬស្នើសុំ ប័ណ្ណវីសា ស៊ិនហាន ឥឡូវនេះ ដើម្បីទទួលបានប្រូម៉ូសិនពិសេសនេះ រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត!
រយៈពេលផ្តល់ជូន៖
ចាប់ពីថ្ងៃទី 16 ដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ2022 ឬរហូតអស់ពីស្តុក
បញ្ញត្តិ និងលក្ខខណ្ឌ៖
- ប្រូម៉ូសិននេះផ្តល់ជូនអតិថិជនដំបូងនៃប័ណ្ណវិសា Classic (ពណ៌ទឹកប៊ិច ឬ ផ្កាឈូក) និង ប័ណ្ណវីសា Gold រួមទាំងប័ណ្ណនិម្មិត ដែលបានស្នើសុំប័ណ្ណចាប់ពីថ្ងទី 01 ខែមេសា ដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ2022 និងមិនធ្លាប់បានធ្វើប្រតិបត្តិការទូទាត់លើម៉ាស៊ីនឆូតកាត ឬតាមអនឡញចាប់តាំងពីថ្ងៃដែលបានដំណើរការប័ណ្ណ។
- អ្នកចូលរួមត្រូវធ្វើប្រតិបត្តិការទូទាត់លើម៉ាស៊ីនឆូតកាត ឬតាមអនឡាញ ដោយជោគជ័យ ≥ 10$ ក្នុងមួយវិក្កយបត្រ ចាប់ពីថ្ងៃទី 16 ~ 30/កញ្ញា/2022។
- អតិថិជនម្នាក់មានសិទ្ធិទទួលបានការផ្តល់ជូន 1 ដងប៉ុណ្ណោះ។
- ប្រូម៉ូសិននេះផ្តល់ជូនមានកំណត់ ផ្អែកលើមូលដ្ឋានអ្នកមកមុនទទួលបានមុន។
- ធនាគារ ស៊ីនហាន (ខេមបូឌា) ភីអិលស៊ី រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬបញ្ចប់ការផ្តល់ជូនគ្រប់ពេលវេលា ដោយមិនមានការជូនដំណឹងជាមុន ឬប្រសិនបើការផ្តល់ជូននេះអស់ពីស្តុក។
- លក្ខខណ្ឌទាំងអស់ត្រូវបានអនុវត្ត។ ក្នុងករណីមានវិវាទ សេចក្តីសម្រេចរបស់ធនាគារ ស៊ិនហាន ជាសេចក្តីសម្រេចចុងក្រោយ។
កំណត់សំគាល់៖
- ប្រាក់ត្រលប់មកវិញនឹងត្រូវបានបញ្ចូលទៅក្នុងគណនីរបស់អតិថិជននៅថ្ងៃទី 17/10/2022។
- ការផ្តល់ជូនត្រូវទុកជាមោឃៈ ក្នុងករណីអតិថិជនបិទកាតមុនថ្ងៃទី 17/10/2022។